បច្ចេកវិទ្យា

សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ ឧបករណ៍តេស្តរកមេរោគកូវីដ តាមខ្យល់ដង្ហើម ដឹងលទ្ធផលភ្លាម ត្រឹម១នាទី

សិង្ហបុរី បានអនុម័តដាក់ឱ្យប្រើប្រាស់ ឧបករណ៍តេស្តរកមេរោគកូវីដ តាមរយៈខ្យល់ដង្ហើម ដែលអាចបង្ហាញថា នរណាម្នាក់មានឆ្លងវីរុសនេះ ឬ ក៏អត់ ក្នុងរយៈពេលក្រោមមួយនាទីប៉ុណ្ណោះ ។

ក្រុមហ៊ុន Breathonix បាននិយាយថា ឥឡូវនេះខ្លួនកំពុងពិភាក្សា ជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើការសាកល្បង ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា តេស្តរកកូវីដតាមខ្យល់ដង្ហើម នៅតាមទីក្រុង ដែលមានព្រំដែនជាប់ជាមួយ ប្រទេសម៉ាឡេស៊ី ។

ឧបករណ៍តេស្តរកមេរោគកូវីដ តាមខ្យល់ដង្ហើមនេះ បង្ហាញទិន្នន័យត្រឹមត្រូវ ជាង ៩០% នៅក្នុងការតេស្តសាកល្បង នៅគ្លីនិកមួយកន្លែង ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ។ ឧបករណ៏ដ៏ទំនើបនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ ទន្ទឹមជាមួយនឹងឧបករណ៍ ធ្វើតេស្តរហ័ស Rapid Test ៕ sabay

Most Popular

To Top