ការសិក្សាមួយរបស់អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Oxford ចេញផ្សាយកាលពីពេលកន្លងទៅ បានរកឃើញថា ចំនួនអ្នកប្រើប្រាស់ ដែលស្លាប់ទៅ អាចវ៉ាដាច់ចំនួនអ្នកប្រើប្រាស់ ដែលនៅរស់ នៅត្រឹមឆ្នាំ ២១០០។
ផ្អែកតាមការវិភាគ មានអ្នកប្រើប្រាស់ហោចណាស់ ៤,៩ ពាន់លាននាក់ នឹងស្លាប់នៅត្រឹមឆ្នាំ ២១០០ នេះក្នុងករណីដែល Facebook បន្តមានកំណើនអ្នកប្រើប្រាស់ ដូចបច្ចុប្បន្ន។ ទោះបីជា Facebook មិនមានកំណើនអ្នកប្រើ នៅអំឡុងពេលនេះក្ដី តួលេខអ្នកស្លាប់ អាចមានចំនួន ១,៤ ពាន់លាននាក់។
ការសិក្សានេះ បានគូសបញ្ជាក់ថា កត្តានេះអាចនាំឲ្យមាន សាកសពឌីជីថលច្រើនត្រូវបានបន្សល់ទុក ហើយទិន្នន័យសម្ងាត់ ក៏ត្រូវបន្តរក្សាទុក លើអនឡាញជារៀងរហូត ក្រោយពីអ្នកប្រើប្រាស់ស្លាប់ទៅ។ អ្នកស្រាវជ្រាវបានលើកជាសំនួរថា ទិន្នន័យរបស់អ្នកស្លាប់ នឹងត្រូវចាត់ចែងបែបណា៕ ប្រភព៖ សប្បាយ