បច្ចេកវិទ្យា

ណាសា បង្ហាញផែនការ បញ្ជូនយានទៅភពព្រះច័ន្ទ នាឆ្នាំ២០២៣ ស្វែងរកទីតាំងចុះចត សក្តានុពល នាវិក Artemis នៅឆ្នាំ២០២៤

អាមេរិក៖ អង្គការណាសា បានប្រកាស ពីផែនការបេសកកម្ម ដែលមានតម្លៃ៤៣៣,៥ លានដុល្លារ ក្នុងការបញ្ជូនយានទៅភពព្រះច័ន្ទ នៅឆ្នាំ ២០២៣ ដើម្បីស្វែងរក ទីតាំងចុះចត ដែលមានសក្តានុពល សម្រាប់បេសកកម្មនាវិក Artemis នៅមួយឆ្នាំក្រោយ និងរកប្រភពទឹក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារអវកាសគ្រោង នឹងបញ្ជូនយានដែលមានទំហំទឹកប្រាក់ ៤៣៣.៥ លានដុល្លារ មានឈ្មោះថា VIPER ដើម្បីរុករកប៉ូលខាងត្បូងភពព្រះច័ន្ទ ដែលវានឹងរកមើលទឹក និងធនធានផ្សេងទៀត អាចត្រូវបានប្រមូលផល ដោយមនុស្ស និងរុករកដីសម្រាប់អនាគត នាវិកនៃបេសកកម្ម។ ស្ត្រីដំបូង និងបុរស បន្ទាប់ត្រូវបានគេរំពឹងថា នឹងចុះចតនៅតំបន់តែមួយ នាឆ្នាំ ២០២៤ ជាផ្នែកមួយ នៃបេសកកម្ម Artemis ជានាវិកដំបូងចុះចត នៅលើភពព្រះច័ន្ទ ចាប់តាំងពីឆ្នាំ ១៩៧២ ។

VIPER នឹងក្លាយជាយានដំបូងបង្អស់ ដែលមានចង្កៀងមុខ នៅលើភពព្រះច័ន្ទ ជួយឲ្យវារុករកតំបន់ នៃផ្កាយរណបធម្មជាតិរបស់យើង ដែលស្ថិតនៅក្នុងភាពងងឹត ជាអចិន្ត្រៃយ៍រាប់ពាន់លានឆ្នាំ។ យាន មានទំហំប៉ុនរទេះវាយកូនហ្គោល នឹងចំណាយពេល៣ថ្ងៃភពព្រះច័ន្ទ ឬនៅលើផែនដី ប្រហែលជា ១០០ថ្ងៃ អាចគ្រប់គ្រងលើផ្ទៃដី និងសីតុណ្ហភាពមិនច្បាស់ ប្រែប្រួលដោយ២៦០អង្សាសេ។

យាននេះគឺជាផ្នែកមួយ នៃបេសកកម្ម Artemis ដែលមានគោលបំណង ធ្វើឲ្យការរុករកភពព្រះច័ន្ទ មាននិរន្តរភាពជាជាងការធ្វើដំណើរមួយ ដងដូចជាបេសកកម្មនាសម័យ Apollo។ ទិន្ន័យបានមកពីVolatiles Investigating Polar Exploration Rover ឬ VIPER នឹងជួយទីភ្នាក់ងារនេះ ក្នុងការបង្ហាញផែនទី ធនធាននៅប៉ូលខាងត្បូងភពព្រះច័ន្ទ។

ទីភ្នាក់ងារនេះនិយាយថា មួយថ្ងៃធនធានទាំងនេះ អាចត្រូវបានប្រមូល សម្រាប់ការរុករកមនុស្ស រយៈពេលវែងនៅភពព្រះច័ន្ទ ហើយថែមទាំងត្រូវបានប្រើប្រាស់ ដោយការតាំងទីលំនៅអចិន្រ្តៃយ៍។ យាន មានទំហំប៉ុនរទេះវាយកូនហ្គោល នឹងរុករកកន្លែងដែលមិនមានពន្លឺព្រះអាទិត្យ រាប់ពាន់លានឆ្នាំហើយ ជាកន្លែងត្រជាក់បំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ៕ ដោយ៖លី ភីលីព

Most Popular

To Top