បច្ចេកវិទ្យា

អវកាសយានិក​​ ណាសា ចូលនិវត្តន៍ Peggy Whitson អាយុ ៦១ ឆ្នាំ កក់កន្លែងអង្គុយ សម្រាប់ការហោះហើរ SpaceX ឯកជនទៅកាន់ ISS

អាមេរិក ៖ អវកាសយានិក របស់ណាសា ចូលនិវត្តន៍គឺលោកស្រី Peggy Whitson អាយុ ៦១ ឆ្នាំ និងអ្នកបើកបររថយន្តប្រណាំង លោក John Shoffer អាយុ៦៥ ឆ្នាំ កំពុងបំពេញបែបបទ អវកាសរបស់នាង សម្រាប់ដំណើរមួយទៀត ទៅកាន់ព្រំដែនចុងក្រោយ ធ្វើឲ្យនាងក្លាយជាស្ត្រីចំណាស់ជាងគេ ក្នុងការធ្វើដំណើរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទោះយ៉ាងណាលោកស្រី Whitson នឹងត្រូវបានអមដំណើរ ដោយអ្នកប្រណាំង រថយន្ដ John Shoffner អាយុ ៦៥ ឆ្នាំនឹងសាកល្បងយាន នេះដោយប្រើបទពិសោធន៍ របស់លោកពី យន្ដហោះហោះហើរនៅក្នុងការបង្ហាញ តាមអាកាស ។ អ្នកទាំង២បានទិញ កៅអីអង្គុយ នៅលើយានអវកាសCrew Dragon Capsule របស់ SpaceX ដល់ស្ថានីយ៍អវកាស អន្តរជាតិសម្រាប់ការស្នាក់នៅ រយៈពេល ៨ ថ្ងៃ ។

ការហោះហើរឯកជន ដែលមានឈ្មោះថា AX-2 ត្រូវបានសម្របសម្រួលដោយក្រុមហ៊ុន Axiom ដែលកំពុងធ្វើការ ជាមួយក្រុមហ៊ុន SpaceX ដើម្បីបញ្ជូនអ្នកទេសចរ ចូលទៅក្នុងអវកាស ហើយគ្រោង នឹងហោះហើរនៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២២ ។ តម្លៃសម្រាប់ដំណើរកម្សាន្ត នេះមិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ធ្លាប់បានបញ្ជាក់ថា កៅអីនីមួយៗ ដែលមានកៅអីអង្គុយនាវិក អាចមានតម្លៃដល់ទៅ ៥៥ លានដុល្លារ ៕ដោយ៖លី ភីលីព

Most Popular

To Top