បច្ចេកវិទ្យា

របាយការណ៍៖ ជប៉ុនចង់ឲ្យក្រុមហ៊ុន TSMC និងក្រុមហ៊ុន Sony សាងសង់រោងចក្រ ផលិតបន្ទះឈីប 20 Nanometer

តូក្យូ៖សារព័ត៌មានជប៉ុន Nikkan Kogyo បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន ចង់ឲ្យក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និងក្រុមហ៊ុន Sony Group បានវិនិយោគទឹកប្រាក់ ១ លានលានយ៉េន (៩,១៩ ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រផលិត ឧបករណ៍ អេឡិចត្រូនិក 20 Nanometer ដំបូងបង្អស់របស់ជប៉ុនដើម្បីផលិតបន្ទះឈីប សម្រាប់រថយន្ត គ្រឿងម៉ាស៊ីន ឧស្សាហកម្ម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

របាយការណ៍នោះបាននិយាយថា ក្រោមគំនិតដែលបង្កើតឡើង ដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម TSMC និងSony នឹងសាងសង់រោងចក្រមួយនៅជិតរោងចក្រឧបករណ៍ចាប់រូបភាពរបស់ក្រុមហ៊ុន ជប៉ុននៅភាគនិរតីប្រទេសជប៉ុន។

អ្នកនាំពាក្យក្រុមហ៊ុនSonyបានប្រាប់ឲ្យដឹងថា ដូចដែលវាជាការប៉ាន់ស្មាន យើងបដិសេធមិនធ្វើអត្ថាធិប្បាយទេ ។ TSMC មិនបានឆ្លើយតបភ្លាមៗ តាមអ៊ីម៉ែលស្នើសុំការ អត្ថាធិប្បាយទេ៕

Most Popular

To Top