ញូវយ៉ក ៖ ក្រុមហ៊ុនបានប្រកាសថា ជាថ្មីម្តងទៀតក្រុមហ៊ុន Ford កំពុងបង្កើនការវិនិយោគលើរថយន្ត ដែលគ្មានការបំភាយ ហើយរំពឹងថា ៤០ ភាគរយនៃបរិមាណ នៅឆ្នាំ ២០៣០ នឹងមានរថយន្តអគ្គិសនី ពេញលេញយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនផលិតរថយន្ត របស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងបង្កើនការវិនិយោគ លើយានយន្ត អគ្គិសនី គ្រឿងបន្លាស់ និងហេដ្ឋារចនាសម្ព័ន្ធ ដល់ជាង ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដែលបង្កើនចំនួននេះពីគោលដៅ បានកំណត់ចំនួន ២២ ពាន់លានដុល្លារ កាលពីខែកុម្ភៈ ។ កាលពីសប្តាហ៍មុនក្រុមហ៊ុននេះ បានបង្ហាញ នូវរថយន្តដឹក ទំនិញធុន F-150 លក់ដាច់បំផុតរបស់ខ្លួន ជាការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធអេកូម៉ាកយីហោ រថយន្តរបស់អាមេរិក ហើយបាននិយាយថា ខ្លួនទទួលបានការកក់ ៧ ម៉ឺនពីអតិថិជនក្នុងរយៈពេល តែមួយសប្តាហ៍ប៉ុណ្ណោះ ។
លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថានេះ គឺជាឱកាសដ៏ធំបំផុត របស់យើងសម្រាប់ការរីកចម្រើន និងការបង្កើត តម្លៃចាប់តាំង ពីលោក Henry Ford បានចាប់ផ្តើម ពង្រីកម៉ូដែល T ហើយយើងកំពុងចាប់ យកដៃទាំងសង្ខាង ។ Farley និងនាយកប្រតិបត្តិដទៃទៀត បានបង្ហាញពីផែនការ នៃការប្រជុំជាក់ស្តែងមួយ ជាមួយអ្នកវិភាគហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀត ។
ក្រៅពីថាមពលអាគុយប្រភេទ F-150 មានឈ្មោះថា Lightning ក្រុមហ៊ុន Ford បានចាប់ផ្តើមលក់រថយន្តស្ព័រ អេឡិចត្រូនិច Mustang Mach-E ហើយនឹងនាំយកឡាន ដឹកទំនិញអេឡិចត្រូនិចដឹកទំនិញ ទៅបន្ទប់តាំងបង្ហាញ ។ ក្រុមហ៊ុននេះក៏កំពុងវិនិយោគ ក្នុងការផលិតអាគុយផ្ទាល់ខ្លួនផងដែរ ហើយថ្មីៗនេះ បានប្រកាសសហការ ជាមួយក្រុមហ៊ុន SK Innovation របស់កូរ៉េខាងត្បូង ។
លោក Farley បានបន្តថា គោលដៅ គឺកាត់បន្ថយថ្លៃ ដើមអាគុយ ៤០ ភាគរយ នៅឆ្នាំ២០២៥ ។ អ្នកផលិតបានចូលរួម ក្នុងចលនារីក លូតលាស់ឆ្ពោះទៅរកយាន ដែលបំភាយសូន្យ ដើម្បីជួយដោះស្រាយ កម្ដៅផែនដី៕
ដោយ ៖ លី ភីលីព