លោក Danny Olivas គឺជាអតីតវិស្វករ NASA ក្លាយជា អវកាសយានិកអាមេរិកដំបូងបង្អស់ ទទួលបេសកម្មថែទាំនិងជួសជុលស្ថានីយអវកាសអន្តរជាតិ ស្ថិតនៅរយៈកម្ពស់ជាង ៤០០ គីឡូម៉ែត្រពីផែនដី។

ចាប់តាំងពីឆ្នាំ ១៩៦៥ មកទល់បច្ចុប្បន្ន មានអវកាសយានិកច្រើនជាង ២០០ នាក់ទទួលបេសកម្មដូចគ្នានេះ។ បេសកម្ម Space Walk នេះ តម្រូវឲ្យអវកាសយានិកហ៊ានចេញក្រៅមកជួសជុលផ្នែកខ្លះនៃ ISS ។

លោក Danny បានប្រាប់ពីអារម្មណ៍ពិតថា៖ «វាអស្ចារ្យខ្លាំងមែនទែន! ពេលមើលមកក្រោមឃើញផ្ទៃពណ៌ខៀវស្រងាត់សុទ្ធតែជាផ្ទៃទឹកសមុទ្រ នៅក្រោមជើងរបស់យើង តែសំខាន់ពួកយើងប្រុងប្រយ័ត្នបំផុត គ្មានគ្រោះថ្នាក់អ្វីកើតឡើងទេ។»

រំឮកផងដែរ ស្ថានីយអវកាសអន្តរជាតិ គឺជាសំណង់លើអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មិនធ្លាប់មានពីមុន ដោយសារមុននឹងលេចចេញរូបរាងដូចសព្វថ្ងៃ សាងសង់សរុបជាទឹកប្រាក់រាប់អស់សិបកោដលានដុល្លារ ប្រើប្រាស់ធនធានមនុស្សជាច្រើនប្រទេស ចំណាយរយៈពេលតំឡើង និងជួសជុលជាប្រចាំច្រើនឆ្នាំកន្លងមក។ ប្រភព៖sabay
ទស្សនាវីដេអូបេសកម្ម Space Walk នាពេលបច្ចុប្បន្ន៖
