បច្ចេកវិទ្យា

Tesla នឹងបង្កើនតម្លៃលក់ រថយន្ត ដោយសារបញ្ហា សង្វាក់ផលិតកម្ម

បរទេស ៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិ ក្រុមហ៊ុនលក់រថយន្តអគ្គិសនី ដ៏ល្បីល្បាញ Tesla លោក Elon Musk បានឲ្យដឹងថារថយន្តគ្រប់ម៉ូដេលរបស់ Tesla ទាំងអស់នឹងត្រូវដាក់លក់ ក្នុងតម្លៃដែលថ្លៃជាងមុន ដោយសារតែបញ្ហា នៃសង្វាក់ផលិតកម្ម របស់សកលលោក។

ដូចដែរលោក Elon Musk បានបញ្ជាក់ដែរ បច្ចុប្បន្នវិស័យផលិត រថយន្តរបស់សកលលោក កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារបញ្ហាសង្វាក់ផ្គត់ផ្គង់ ដែលក្នុងនោះសំខាន់ជាងគេ គឺបណ្តាលមកពីកង្វះខាតបន្ទះ ឈីប កំព្យូទ័រនៅក្នុងទីផ្សារ ។

រំលឹកដែរថា កាលពីដើមខែឧសភាកន្លងមក ក្រុមហ៊ុន Tesla បានប្រកាសតម្លើងថ្លៃទៅលើប្រភេទ រថយន្តរបស់ខ្លួនចំនួន ២ប្រភេទដូចជា Model 3 និងModel Yផងដែរ និងត្រូវបានគេមើលឃើញថា គឺជាការបង្កើនតម្លៃលើកទី៥ មកហើយរបស់ក្រុមហ៊ុន ។

គួរឲ្យដឹងដែរ ថា មកដល់ពេលនេះបញ្ហា កង្វះខាតបន្ទះឈីប សម្រាប់ផលិតរថយន្តនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យផលិត រថយន្តដល់ទៅ១១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១នេះ ហើយក្នុងនោះក្រុមហ៊ុន ដែលរងប៉ះពាល់ខ្លាំងជាងគេដូចជា Ford និង GM បានកាត់បន្ថយការព្យាករណ៍ ប្រាក់ចំណូលរបស់ខ្លួនទៅដល់ រាប់ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top