បច្ចេកវិទ្យា

ការសិក្សា៖ ការព្យាយាមកែព័ត៌មាន មិនពិតលើ Twitter ធ្វើឲ្យបញ្ហា កាន់តែធ្ងន់ធ្ងរ និងនាំឲ្យtweets មិនត្រឹមត្រូវ និងភាសា“ ពុល” កាន់តែច្រើន

អាមេរិក៖ ភាគច្រើននៃពួកយើង បានឆ្លងកាត់ព័ត៌មានក្លែងក្លាយ គួរឲ្យស្អប់ខ្ពើមជាច្រើន នៅលើបណ្តាញផ្សព្វផ្សាយសង្គម យក្សអាមេរិក Twitter ប៉ុន្តែយោងតាមការសិក្សាថ្មីមួយ ការផ្តល់ជូនការកែតម្រូវអាចធ្វើឲ្យបញ្ហា នៃព័ត៌មានមិនត្រឹមត្រូវ កាន់តែធ្ងន់ធ្ងរៗទៅ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Exeter និង MIT Sloan នៅរដ្ឋ Massachusetts បានធ្វើការពិសោធន៍ នៅលើគេហទំព័រដោយប្រើគណនី ដែលបង្កើតជាពិសេស។ ក្នុងការឆ្លើយតបទៅនឹងtweets មិនពិតសម្រាប់អ្នកប្រើប្រាស់ផ្សេងទៀត បានផ្សាយអំពីនយោបាយ ពួកគេបានផ្តល់ជូននូវ ការកែតម្រូវគួរសម ដោយភ្ជាប់ជាមួយភ័ស្តុតាងរឹងមាំ។

ប៉ុន្តែពួកគេបានរកឃើញថា នេះមានផលវិបាកអវិជ្ជមានដែលនាំឲ្យមាន ព័ត៌មានមិនត្រឹមត្រូវត្រូវបាន គេរម្លឹកឡើងវិញ និងការពុលកាន់តែខ្លាំង ពីអ្នកដែលត្រូវបានកែតម្រូវ។
ព័ត៌មានមិនត្រឹមត្រូវ ជាបញ្ហាថេរសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗរួមទាំងTwitter និង Facebook ជាពិសេសកាលពីឆ្នាំមុន ទាក់ទងនឹងជំងឺឆ្លង និងការចាក់វ៉ាក់សាំង។

បណ្តាញផ្សព្វផ្សាយសង្គមយក្ស អាមេរិក Twitter បានលុបចោល tweets ជាង ៨៤០០ និងបានជំទាស់គណនី ចំនួន ១១.៥ លាន នៅទូទាំងពិភពលោក ដោយសារព័ត៌មានមិនពិត មេរោគ Covid-19 ។

ប៉ុន្តែយោងតាមអ្នកស្រាវជ្រាវនាំមុខ នៃការស្រាវជ្រាវថ្មីលោកវេជ្ជបណ្ឌិត Mohsen Mosleh នៅសាកលវិទ្យាល័យ Exeter Business School បានរកឃើញថា ការរកឃើញនេះ មិនត្រូវបានលើកទឹកចិត្តនោះទេ ព្រោះវាបង្ហាញថាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ សម្រាប់ប្រយុទ្ធប្រឆាំង នឹងព័ត៌មានមិនពិតមិនដំណើរការ។

ក្រុមអ្នកស្រាវជ្រាវគិតថា មនុស្សគួរតែប្រយ័ត្នអំពីការកែខ្លួន ទៅវិញទៅមកលើអ៊ីនធើណេត។ លោកវេជ្ជបណ្ឌិត Mosleh បានបន្តថា បន្ទាប់ពីអ្នកប្រើប្រាស់ត្រូវបាន កែតម្រូវពួកគេបាននិយាយឡើងវិញ នូវព័ត៌មានមានគុណភាពទាប និងខ្ពស់ជាងការរើសអើង ដោយគណបក្ស ហើយវេនរបស់ពួកគេ មានផ្ទុកនូវភាសាពុលកាន់តែច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top