បច្ចេកវិទ្យា

របាយការណ៍​ ៖ Apple នឹងបញ្ចេញ AirPods ថ្មីនៅឆ្នាំ ២០២១ ខណៈ AirPods Pros ឆ្នាំក្រោយ

អាមេរិក ៖ តាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ត្រូវបាន គេរាយការណ៍ ពីការត្រៀមខ្លួនរួច ជាស្រេចក្នុងការ ដាក់បង្ហាញ AirPods ថ្មីនៅចុងឆ្នាំនេះ និង AirPods Pro ជំនាន់ថ្មី នៅឆ្នាំ ២០២២ ក្នុងគោលបំណង ដើម្បីជំរុញអាជីវកម្មឧបករណ៍ ដែលអាចពាក់បានរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

របាយការណ៍ដំបូង របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មានមូលដ្ឋាន នៅទីក្រុងCupertino រដ្ឋកាលីហ្វ័រញ៉ា នឹងបង្ហាញម៉ូដែល ចុងក្រោយនៃប្រភេទ AirPods របស់ខ្លួនជាមួយ នឹងប្រអប់ថ្មី និងដងខ្លី ។ ការរចនាថ្មី នៃកាសឥតខ្សែ ពេញនិយមត្រូវបានណែនាំ ជាលើកដំបូងនៅខែកញ្ញា ឆ្នាំ ២០១៦ ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈស្រដៀង នឹង AirPod Pros ដែលមានតម្លៃថ្លៃជាង ។

AirPods Pro ជំនាន់ថ្មីនឹងមានឧបករណ៍ ចាប់សញ្ញាចលនា ដើម្បីអាចតាមដាន ការហាត់ប្រាណ បានប្រសើរជាងមុន។ AirPods លក់រាយក្នុងតម្លៃ ១៥៩ ដុល្លារជាមួយប្រអប់សាកថ្ម និង១៩៩ ដុល្លារជាមួយឆ្នាំងសាកឥតខ្សែ ហើយ AirPods Pro លក់រាយក្នុងតម្លៃ ២៤៩ ដុល្លារ ។
សម្រាប់ត្រីមាស ចុងក្រោយ របស់ក្រុមហ៊ុន គ្រឿងបន្លាស់ ដែលអាចពាក់បាន គេហដ្ឋាន និងគ្រឿង បន្លាស់របស់ខ្លួនមានចំនួន ៧,៨ ពាន់លានដុល្លារ ជាប្រាក់ចំណូល កើនឡើងពី ៦,២ ពាន់លានដុល្លារ នៅក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ Apple មិនទាន់បានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ ពីគេហទំព័រឌៀលីម៉ែលឡើយ ។

នៅលើការអំពាវនាវ រកប្រាក់ចំណូលថ្មីៗនេះ របស់ក្រុមហ៊ុន នាយកប្រតិបត្តិលោក Tim Cook បានបញ្ជាក់ជំហររបស់លោកថា ផ្នែកគ្រឿងបន្លាស់ ដែលរួមបញ្ចូលទាំង AirPods គួរតែធ្វើបានល្អនៅ ពេលមនុស្សកាន់តែច្រើនផ្សងព្រេង ទៅហាងលក់រាយ និងព្យាយាម ។

លោក Cook បានបន្តថា ខ្ញុំគិតថា វានឹងត្រូវការពេលវេលា ខ្លះប៉ុន្តែទស្សនៈរបស់ខ្ញុំ នឹងដូចជាហាងទាំងនោះ មានល្បឿនលឿនឡើង ទៅល្បឿនយើង គួរតែអាចបង្កើនការលក់គ្រឿង បន្លាស់ខ្លះ ៕ដោយ៖លី ភីលីព

Most Popular

To Top