ហុងកុង៖ក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការ ទូរស័ព្ទចល័ត HarmonyOS ផ្ទាល់ខ្លួននៅលើទូរស័ព្ទរបស់ខ្លួន ដោយសារតែវាសម្របខ្លួនទៅនឹង ការបាត់បង់សិទ្ធិប្រើប្រាស់សេវាទូរស័ព្ទចល័ត Google កាលពី ២ ឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិក ដាក់ក្រុមហ៊ុនទូរគមនាគមន៍ចិននៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Shenzhen បានប្រកាសថា ម៉ូដែលស្មាតហ្វូន Huawei ប្រហែល ១០០ ម៉ូដែលនឹងប្រើប្រាស់ប្រព័ន្ធ HarmonyOS មានកម្មសិទ្ធិរបស់ខ្លួន ហើយប្រព័ន្ធប្រតិបត្តិការនេះក៏នឹងមាននៅលើថេប្លេត និងអេក្រង់ឆ្លាតមួយចំនួន នៅត្រីមាសទី៤ នៃឆ្នាំនេះ។
ការដាក់ឲ្យដំណើរការ ប្រព័ន្ធប្រតិបត្តិការនេះកើតឡើង ដោយសារក្រុមហ៊ុននៅតែត្រូវបានកាត់ផ្តាច់ពីបច្ចេកវិទ្យាអាមេរិក រាប់បញ្ចូល ទាំងសេវាកម្មរបស់ Google និងបន្ទះឈីបកុំព្យួទ័រមួយចំនួនដើម្បីផ្តល់ ថាមពលដល់ ឧបករណ៍របស់ខ្លួន បន្ទាប់ពី សហរដ្ឋអាមេរិកដាក់វាក្នុងបញ្ជីអង្គភាព។
ការដាក់បញ្ចូលក្រុមហ៊ុន Huawei នៅក្នុងបញ្ជីនេះ រឹតត្បិតក្រុមហ៊ុនអាមេរិកាំងពីការធ្វើជំនួញជាមួយឧបករណ៍ទូរគមនាគមន៍ និងក្រុមហ៊ុន ផលិតស្មាតហ្វូនចិន។ បញ្ជីខ្មៅគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបានពឹងផ្អែក លើបច្ចេកវិទ្យាសំខាន់ៗពីសហរដ្ឋអាមេរិក។ បទពិសោធអ្នកប្រើរបស់ HarmonyOS ទទួលបានបទពិសោធន៍ ច្រើនជាងយុគសម័យ Android ។
លោក Richard Yu នាយកផ្នែកអតិថិជន របស់ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងពិធីបង្ហាញផលិតផលតាម អ៊ីនធើណេតថា យើងបានដោះស្រាយបញ្ហាដូចជាការធ្លាក់ចុះ និងយឺតយ៉ាវនៃឧបករណ៍ នៅលើប្រព័ន្ធ Android៕ ដោយ៖លី ភីលីព