Drone ជាយន្តហោះខ្នាតតូច គ្មានមនុស្សបើក ជាទូទៅប្រើប្រាស់សម្រាប់ធ្វើការផ្តិត យកទិដ្ឋភាពដ៏ស្រស់ស្អាតពីលើអាកាស។ តាមការស្រាវជ្រាវ ដោយមើលឃើញពីគុណសម្បត្តិរបស់ Drone បណ្តាប្រទេសជាច្រើន ក៏មានបង្កើតច្បាប់សមស្របមួយសម្រាប់ពលរដ្ឋខ្លួន តែក្នុងនោះមាន ៧ ភាគរយឬស្មើ ១៥ ប្រទេសទូទាំងសកលលោក ខ្លះហាមដាច់ខាតមិនឲ្យមានការប្រើប្រាស់ Drone នោះឡើយ។
តាមការស្រាវជ្រាវ បណ្តាប្រទេសទាំងនោះ មានមួយផ្នែកតូច ក៏តម្រូវឲ្យអ្នកចូលសុំសិទ្ធអនុញ្ញាត ពីអង្គភាពរដ្ឋាភិបាល ៣ ទីតាំង និងទាមទារឲ្យមានការបង់ថ្លៃ ចុះបញ្ជីឬសុំសិទ្ធណាមួយរាល់ការបង្ហោះ Drone ម្តងៗ។ ភាគច្រើនក្នុងតំបន់ទាំងនោះសុទ្ធសឹងជាប្រទេសតែមួយ ដែលរមែងបិទសិទ្ធពលរដ្ឋ ដោយសូម្បីតែការប្រើប្រាស់ បណ្តាញសង្គមឬប្រព័ន្ធអ៊ីនធឺណិត គឺគ្មានសិទ្ធសេរីភាពធំទូលាយទេ។
+ខាងក្រោមបង្ហាញពីប្រទេសទាំង ១៥ ដែលហាមមិនឲ្យមានការបង្ហោះ Drone:
- អាល់ហ្សេរី
- បារបាដូស
- ប្រ៊ុយណេ
- កូឌីវ័រ
- គុយបា
- អ៊ីរ៉ង់
- អ៊ីរ៉ាក់
- គុយវ៉ែត
- តាហ្ស៊ីគីស្ថាន
- ម៉ាដាហ្គាស្កា
- ម៉ារ៉ុក
- នីការ៉ាហ្គា
- អារ៉ាប៊ីសាអ៊ូឌីត
- សេណេហ្គាល់
- ស៊ីរី
ប្រភព៖ សប្បាយ