លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនអវកាសឯកជនBlue Origin បានបង្ហោះសារលើ IG ថា៖
«ខ្ញុំធ្លាប់មានក្តីស្រម៉ៃចង់ហោះ ទៅទីអវកាស តាំងពីអាយុ ៥ឆ្នាំម្ល៉េះ។ នៅថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខ ខ្ញុំនឹងសម្រេចបំណងមួយនេះជាមួយប្អូនខ្ញុំ ដែលនេះ គឺជាបទពិសោធន៍ផ្សង ព្រេងដ៏អស្ចារ្យបំផុត។»
ក្រុមហ៊ុនអវកាសឯកជន Blue Origin បានកំណត់បេសកម្មមួយឈ្មោះថា New Shepard គ្រោងនឹងបាញ់បង្ហោះ យានផ្ទុកអ្នកដំណើរបាន ៣ នាក់ទៅកាន់ទីអវកាសនៅថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខនេះ ។ មនុស្សទីបី បន្ទាប់ពីលោក Jeff និងប្អូនប្រុស Mark Bezos កំពុងតែដេញថ្លៃប្រជែង យកកៅអីតម្លៃ ២,៨ លានដុល្លារ ។
ត្បិតថាមិនសូវល្បីល្បាញដូចក្រុមហ៊ុន SpaceX របស់លោក Elon Musk តែ Blue Origin គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Jeff តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។
ផ្នែកខាងក្នុង
គ្រាប់រ៉ុក្កែត New Shepard នោះទៀត សោតផលិត ឡើង យ៉ាងទំនើបបំផុតអាចប្រើប្រាស់ឡើងវិញបាន មិនមែនបាញ់បង្ហោះ រួចហើយកម្ទេចចោលនោះទេ ។ បេសកម្មដ៏ធំខាងលើនេះ ត្រូវបានក្រុមវិស្វករធ្វើតេស្តតាំង ពីឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ ជាច្រើនពាន់លានដុល្លារឯណោះ ទើបនឹងប្រកាសបាញ់ បង្ហោះនៅឆ្នាំនេះ ៕ sabay