អាមេរិក៖ បន្តធ្វើឲ្យព្រិលៗបន្ទាត់រវាង Macs និង iPads បន្ទាប់ពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសថា ប្រព័ន្ធប្រតិបត្តិការ Mac ថ្មីរបស់ខ្លួនគឺ macOS Monterey នឹងមានមុខងារ ដែលអាចឲ្យអ្នកប្រើប្រាស់អូស និងទម្លាក់ឯកសារ រវាងឧបករណ៍ ទាំង២បានយ៉ាងស្រួលបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មុខងារត្រូវបានគេស្គាល់ថាជា Universal Control នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្លាស់ប្តូររវាងកុំព្យូទ័រ Macs និង iPad ដោយគ្រាន់តែប្រើកណ្តុរ និងក្តារចុចតែមួយប៉ុណ្ណោះ ដោយនាំយកឯកសារទៅក្រោយ រវាងឧបករណ៍នានា។
វាថែមទាំងអាចឲ្យអ្នកប្រើប្រាស់ គូរអ្វីមួយនៅលើ iPad ជាមួយ Apple Pencil ហើយ បន្ទាប់មកដាក់វាចូលទៅ ក្នុងស្លាយ Keynote នៅលើ Mac ។
អ្នកប្រើប្រាស់ក៏នឹងអាចផ្ញើអេក្រង់ iPad និងតន្ត្រីរបស់ពួកគេទៅកុំព្យូទ័រ របស់ក្រុមហ៊ុន Apple ដែលមានមុខងារមួយទៀត គេស្គាល់ថា AirPlay ទៅ Mac។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មានមុខងារថ្មីៗជាច្រើនទៀត ទាំងនេះរួមបញ្ចូល ទាំងកម្មវិធីស្វ័យប្រវត្តិកម្ម Shortcuts ថ្មី និងការអាប់ដេតជាច្រើន ចំពោះកម្មវិធីរុករកអ៊ីនធើណេត សាហ្វារី “Safari web browser” របស់វា រួមទាំងរបារថេបថ្មី និងការដាក់ជាក្រុមផ្ទាំងល្អប្រសើរ។
Shortcuts អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបំពេញភារកិច្ច បានយ៉ាងឆាប់រហ័ស ដូចជាការចែករម្លែកឯកសារ ឬបង្កើត GIFs នៅលើ Mac ក៏ដូចជាអ្វីដែលពួកគេចង់បានលើ iPhone ឬ iPad ។ ការអាប់ដេតទៅកំណត់ត្រា “Notes” នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ សរសេរកំណត់ចំណាំ លើកម្មវិធី ឬគេហទំព័រណាមួយជំនួស ឲ្យការទាញកម្មវិធី Notes ដាច់ដោយឡែក។
មុខងារថ្មីផ្សេងទៀត ដែលជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការ iOS 15 ដូចជា FaceTime បានធ្វើការអាប់ដេតផ្លាស់ប្តូរ ការជូនដំណឹង Focus និង SharePlay ក៏នឹងក្លាយជាផ្នែកមួយ នៃ macOS Monterey ផងដែរ។ លោក Craig Federighi អនុប្រធានជាន់ខ្ពស់ ផ្នែកសូហ្វវែរវិស្វកម្មApple បាននិយាយថា យើងគិតថាអតិថិជនរបស់យើង ចូលចិត្តមើល web browser នឹងការរចនាថេបថ្មីរបស់ Safari រីករាយនឹងបទពិសោធន៍ បានចែករម្លែកជាមួយកម្មវិធី SharePlay ក្នុង FaceTime និងប្រើប្រាស់ឧបករណ៍ Mac និងឧបករណ៍ Apple ផ្សេងទៀតជាមួយគ្នា តាមមធ្យោបាយថ្មីជាមួយ ការត្រួតពិនិត្យជាសកលនិង AirPlay ទៅMac។
ឧបករណ៍មួយចំនួន នឹងត្រូវគ្នាជាមួយ macOS Monterey រួមទាំង MacBook Pro (ឆ្នាំ ២០១៥ និងក្រោយ) MacBook Airs (ឆ្នាំ ២០១៥ និងក្រោយ) MacBook (២០១៦ និងក្រោយ), iMac (ឆ្នាំ ២០១៥ និងក្រោយ), iMac Pro (២០១៧ និងក្រោយ) Mac mini (ឆ្នាំ ២០១៤ និងក្រោយ) និង Mac Pro (ឆ្នាំ ២០១៣ និងក្រោយ)៕ ដោយ៖លី ភីលីព