បច្ចេកវិទ្យា

ចិន រៀបចំបញ្ជូនអវកាស យានិក ទៅកាន់ទីស្ថានីយ៍ អវកាសថ្មីមួយ ដើម្បីស្រាវជ្រាវ របកគំហើញបន្ថែម

ប្រទេសចិន កំពុងរៀបចំបញ្ជូន អវកាសយានិករបស់ខ្លួន ទៅកាន់ទីស្ថានីយ៍អវកាសថ្មី របស់ប្រទេសនេះ នៅក្នុងជើងហោះហើរមួយ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃពុធសប្តាហ៍ក្រោយ ។ នេះបើតាមការឱ្យដឹង ពីទីភ្នាក់ងារសារព័ត៌មាន AP។

រ៉ុក្កែត Long March-2F Y12 នឹងដឹកយាន អវកាស Shenzhou-12 និងអវកាសយានិក ៣ នាក់ទៅកាន់ស្ថានីយ៍ អវកាស Tianhe ដែលរដ្ឋាភិបាលចិន បានដាក់ចូលទៅ ក្នុងបញ្ជីតារាវិថី កាលពីចុងខែមេសាកន្លងទៅ ។ អវកាសយានិកទាំង ៣ នាក់នឹងស្ថិតនៅស្ថានីយ៍រយៈពេល ៣ ខែ ដោយនៅទីនោះពួកគេ នឹងបញ្ចប់ការងារថែទាំផ្នែក អវកាសនិង ធ្វើការពិសោធន៍ ស្រាវជ្រាវថ្មីៗបន្ថែមទៀតទាក់ទងនឹងវិទ្យាសាស្ត្រ។

អវកាសយានិកចិន ដែលនឹងត្រូវបញ្ជូន ទៅទីអវកាសគឺមានការលាយគ្នា រវាងបុរសផងនិងស្ត្រីផង ដែលអ្នកខ្លះធ្លាប់មាន បទពិសោធ និងខ្លះទៀតមិនមានពិសោធទេ ក្នុងការធ្វើដំណើរ ទៅទីអវកាសលើកនេះ។ គួរឱ្យដឹងថា អវកាសយានិកទាំងអស់នោះ គឺជាអ្នកបើកយន្តហោះ នៅក្នុងកងទ័ពរំដោះប្រជាជនចិន ៕

Most Popular

To Top