បច្ចេកវិទ្យា

បុគ្គលិកហ្វេសប៊ុក អាចបន្តធ្វើការងារ ពីចំងាយដដែល ទោះបីជាក្រុមហ៊ុនបើកវិញក្តី

បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសជាផ្លូវការហើយថា បុគ្គលិកទាំងអស់របស់ខ្លួន ត្រូវបានអនុញ្ញាតិ ឲ្យអាចធ្វើការងារពីចំងាយ ដដែលជំនួស ឲ្យការធ្វើដំណើរមកកន្លែងការងារ ហើយថែមទាំងផ្តល់ជំរើស បន្ថែមប្រសិនបើពួកគេចង់ផ្លាស់ទី លំនៅទៅធ្វើការ នៅប្រទេសផ្សេងទៀតផង។

ចាប់ផ្តើមពីថ្ងៃទី១៥ខែមិថុនា តទៅហ្វេសប៊ុក នឹងឲ្យបុគ្គលិកទាំងឡាយរបស់ខ្លួនក្នុងការធ្វើការងារ ពីចំងាយតាមដែលពួកគេ ចង់បាននិងជារៀងរហូតផងដែរ ទោះបីជាបច្ចុប្បន្ននេះការិយាល័យ និងទីស្នាក់ការកណ្តាលរបស់ខ្លួន បានបើកដំណើរវិញហើយក្តី។

ហ្វេសប៊ុកដែលបាន ធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការ បាននិយាយថា៖ពួកយើងជឿជាក់ថារបៀប នៃការធ្វើការងាររបស់យើង គឺវាមានសារៈសំខាន់ជាងពីទីកន្លែង ដែលយើងត្រូវធ្វើការទៅទៀតដូចនេះហើយ ទើបបានជាយើងសម្រេច ជ្រើសយកគោលការណ៍ ការងារមួយនេះឡើង។

គួរឲ្យដឹងដែរថាក្រៅតែពី ក្រុមហ៊ុនហ្វេសប៊ុកហើយនោះ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតនៅ Silicon Valley ក៏បានចាប់ផ្តើមផ្ទេរបុគ្គលិក ពីការធ្វើការងារនៅកន្លែងការងារ ទៅជាការធ្វើការពីផ្ទះចាប់តាំង តែពីពេលចាប់ផ្តើមវិរុស រាតត្បាតកូវីដមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top