ទូរសព្ទដែលលក់ដាច់បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រមិនមែនជាស្មាតហ្វូនល្បីៗ ដែលចេញប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ផ្ទុយទៅវិញគឺទូរសព្ទស៊េរីចាស់ៗដែលបង្ហាញមុខជាង ១០- ២០ ឆ្នាំមុន ឯណោះទេ។
១០. Motorola Razr V3

ទូរសព្ទបត់ដ៏ពេញនិយមដែលចេញតាំងពីឆ្នាំ ២០០៤ នេះ អាចលក់ចេញបានក្នុងចំនួនសរុបដល់ ១៣០ លានគ្រឿងឯណោះ។
៩. Nokia 2600

៨. Samsung E1100

ទូរសព្ទចេញឆ្នាំ ២០០៩ ដែលមាន RAM ទំហំត្រឹម ១ MB នេះ អាចលក់បានរហូតដល់ទៅជាង ១៥០ លានគ្រឿង។
៧. Nokia 5230

ទូរសព្ទនេះមានបំពាក់នូវអេក្រង់ Touch Screen ដំណើរការដោយ Symbian OS។ ត្បិតថាគ្មានប្រព័ន្ធ Wi-Fi មែន ប៉ុន្តែទូរសព្ទដែលចេញឆ្នាំ ២០០៩ នេះ អាចលក់ចេញបានសរុបជាង ១៥០ លានគ្រឿង។
៦. Nokia 6600

រចនាបថប្លែក ធ្វើឲ្យទូរសព្ទចេញឆ្នាំ ២០០៣ មួយនេះ លក់ចេញបានរហូតដល់ជាង ១៥០ លានគ្រឿង។
៥. Nokia 1200

លក្ខណៈសម្បត្តិដ៏ធំរបស់ទូរសព្ទនេះគឺ មានថ្មដែលអាចប្រើការបានរហូតដល់ ៣៩០ ម៉ោង។ ទូរសព្ទនេះលក់ចេញបានសរុបជាង ១៥០ លានគ្រឿង។
៤. Nokia 3210

Nokia 3210 ជាទូរសព្ទដែលមានវ័យចំណាស់ ជាងគេក្នុងបញ្ជីនេះ ដោយវាកើតនៅឆ្នាំ ១៩៩៩ ហើយអាចលក់ចេញបានជាង ១៥០ លានគ្រឿង។
៣. iPhone 6/6 Plus

ជាស្មាតហ្វូនតែមួយគត់ដែលបានជាប់ឈ្មោះក្នុងបញ្ជីនេះ។ ស្មាតហ្វូនដែលចេញឆ្នាំ ២០១៤ ទាំងពីរប្រភេទនេះអាចលក់បានរហូតដល់ជាង ២២០ លានគ្រឿង។
២. Nokia 1110

Nokia 1110 អាចលក់ចេញបានរហូតដល់ជាង ២៥០ លានគ្រឿង ដោយសារមានតម្លៃធូរថ្លៃ។
១. Nokia 1100

Nokia 1100 មានរចនាបថសាមញ្ញ មានរាងជាគន្លាក់ងាយស្រួលកាន់ និងមានតម្លៃធូរថ្លៃ ជួយឲ្យវាអាចលក់ចេញបានរហូតដល់ជាង ២៥០ លានគ្រឿង៕
ប្រភព៖ Sabay
