បរទេស៖ ការអភិវឌ្ឍផលិតមីស៊ីលលឿន ជាងសម្លេងរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនល្បឿន ប៉ុន្តែក្រសួងការពារជាតិនៃប្រទេសនេះ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនកំពុងតែស្ថិតនៅក្នុងកញ្ចប់ថវិកា ៦,៦ពាន់លានដុល្លារ សម្រាប់កម្មវិធីអាវុធ។

ប្រធានកម្មវិធីអាវុធលឿនជាងសម្លេង នៅការិយាល័យអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទទួលបន្ទុកស្រាវជ្រាវនិងវិស្វកម្ម លោក Mike White បាននិយាយប្រាប់មជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ កាលពីសប្ដាហ៍មុនថា កម្មវិធីយោធាអាមេរិកអភិវឌ្ឍ មីស៊ីលលឿនជាងសម្លេង គឺជាកត្តាដ៏សំខាន់មួយនៃកិច្ចប្រឹងប្រែង ធ្វើទំនើបកម្មរបស់ក្រសួងការពារជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបញ្ចកោណ។
លោក Mike White បានមានប្រសាសន៍យ៉ាងដូច្នេះថា អាវុធ ដែលមានសមត្ថភាពរត់ក្នុង ល្បឿនលឿនងជាងល្បឿនសម្លេង៥ដង និងមានសមត្ថភាពអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែ គឺកំពុងត្រូវបានអភិវឌ្ឍ ឲ្យជាក្រុមអាវុធមានសមត្ថភាព បាញ់ចេញពីលើដី ពីសមុទ្រ និងពីអាកាស។

គួរបញ្ជាក់ថា បន្ថែមលើល្បឿនលឿនជាងសម្លេងហើយនោះ អាវុធលឿនជាងសម្លេង អាចគេចពីប្រព័ន្ធការពារមីស៊ីលជំនាន់ចាស់ៗ ហើយកិច្ចប្រឹងប្រែងអភិវឌ្ឍបន្ថែម រួមមានទាំងវិធានការការពារប្រឆំាង នឹងសមត្ថភាពវាយប្រហារលឿន ជាងសម្លេងរបស់សត្រូវ គឺរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក កំពុងតែប្រកួតប្រជែងគ្នា អភិវឌ្ឍផលិតមីស៊ីលប្រភេទនេះ ៕
ប្រែសម្រួល៖ ប៉ាង កុង
