បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រ ផលិតស្បែកជើងឆ្លាតវៃ តម្លៃ ២៧០០ផោន ជួយមនុស្សពិការភ្នែក ឲ្យរួចផុតពីឧបសគ្គ

អូទ្រីស៖ សព្វថ្ងៃនេះបច្ចេកវិទ្យាបានយ៉ាងលឿនបំផុត ធ្វើឲ្យអ្នកវិទ្យាសាស្ត្រកុំព្យូរទ័រ បានបង្កើតស្បែកជើងឆ្លាតវៃ ដើម្បីជួយមនុស្សពិការភ្នែក ឲ្យចៀសផុតពីឧបសគ្គជាច្រើន នាពេលបច្ចុប្បន្នជាមួយបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនអូទ្រីស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ស្បែកជើងឆ្លាតវៃលក់ក្នុងតម្លៃ២៧០០ ផោនដែលមានឈ្មោះថា InnoMake ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអូទ្រីស Tec-Innovation ដែលគាំទ្រដោយសាកលវិទ្យាល័យ Grazបច្ចេកវិទ្យា (TU Graz) ។ ផលិតផលនេះមានឧបករណ៍ចាប់សញ្ញា ultrasonic មិនជ្រាបទឹកភ្ជាប់នឹងចុង ស្បែកជើងនីមួយៗដែលរំញ័រ និងបង្កឲ្យមានសំឡេងរំខាននៅជិតឧបសគ្គ។

អ្នកកាន់តែខិតជិតទៅនឹងឧបសគ្គមួយ ការរំញ័រកាន់តែលឿនដូចជាឧបករណ៍ ចាប់សញ្ញាចតរថយន្តនៅខាងក្រោយយាន។ ឥឡូវនេះ Tec-Innovation កំពុងធ្វើការបង្កប់កាមេរ៉ា បំពាក់ដោយបច្ចេកវិទ្យា AI ជាផ្នែកមួយនៃការបង្កើតផលិតផលថ្មី។

លោក Markus Raffer ស្ថាបនិកក្រុមហ៊ុន Tec-Innovation បាននិយាយថា ឧបករណ៍ចាប់សញ្ញា Ultrasonic នៅលើម្រាមជើងរបស់ស្បែកជើង រកឃើញឧបសគ្គមានចម្ងាយដល់ទៅ ១៣ម៉ែត្រ។ អ្នកពាក់ត្រូវបានព្រមានដោយសញ្ញារំញ័រ និងសូរស័ព្ទវាដំណើរការបានល្អណាស់ ហើយវាជាជំនួយដ៏ល្អសម្រាប់ខ្ញុំផ្ទាល់។

តម្លៃផលិតផលរួមមានឧបករណ៍មួយ ក្នុងមួយជើងរួមជាមួយស្បែកជើងមួយគូ ឬតំឡើងលើស្បែកជើងចេញ ក៏ដូចជាឧបករណ៍សាកUSB ផងដែរ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រព័ន្ធនេះរកឃើញនូវបំណែក២ នៃព័ត៌មានជាគន្លឹះក្នុងការជៀសវាងឧបសគ្គ និងផ្លូវទិសដៅជាពិសេស នៅពេលបើកចុះក្រោមដូចជារន្ធ ឬជណ្តើរដែលនាំទៅផ្លូវក្រោមដី៕

ដោយ៖ លី ភីលីព

Most Popular

To Top