ចិន៖ប្រទេសចិនកំពុងបញ្ជូនអវកាសយានិកចំនួន ៣ នាក់ទៅក្នុងអវកាសជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំសម្រាប់បេសកកម្មទី ៣ នៃ១១ ដែលត្រូវការដើម្បីសាងសង់ស្ថានីយ៍អវកាស Tiangong ថ្មីរបស់ខ្លួននៅក្នុងគន្លងផែនដីទាប នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អវកាសយានិកទាំង៣រួមទាំងអ្នកធ្វើដំណើរទៅអវកាសជាលើកដំបូងនឹងស្នាក់នៅផ្នែកសំខាន់នៃស្ថានីយ៍ត្រូវបានគេស្គាល់ថា Tianhe ឬ Heavenly Harmony ជាភាសាអង់គ្លេស។ អវកាសយានិកនឹងហោះហើរនៅក្នុងយានអវកាស Shenzhou-12 ដែលបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March-2F Y12 នៅវេលាម៉ោង ០២:២២ នាទីព្រឹកថ្ងៃព្រហស្បតិ៍ពីទីក្រុង Jiuquan ក្នុងខេត្ត Gansu ភាគពាយព្យ។
ផ្នែកសំខាន់នៃស្ថានីយ៍អវកាសដែលបញ្ចប់ទាំងស្រុងនឹងអនុញ្ញាតឲ្យមានរយៈពេល រហូតដល់ ៦ ខែប្រហាក់ប្រហែលនឹងស្ថានីយ៍អវកាសអន្តរជាតិត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា។
បុរសទាំង៣នាក់ ធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសនៅថ្ងៃព្រហស្បតិ៍នេះគ្រោងនឹងរស់នៅទីនោះរយៈពេល ៣ ខែដោយធ្វើការដឹកនាំលំហរអវកាសការងារ ថែរក្សា និងពិសោធន៍វិទ្យាសាស្ត្រ៕ដោយ៖លី ភីលីព