បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រ៖ វប្បធម៌ ចំណេះដឹង និងជំនាញដែលរៀនសូត្រជាពន្ធុវិទ្យា នៃកម្លាំងជំរុញសម្រាប់ ការវិវត្ត របស់មនុស្ស

អាមរិក៖ការសិក្សាថ្មីមួយបានអះអាងថា វប្បធម៌ដែលព័ទ្ធជុំវិញពូជមនុស្សកំពុងតែជួយវាឲ្យមានការវិវត្តលឿនជាងប្រភេទសត្វជាងការផ្លាស់ប្តូរហ្សែនរបស់យើងរួមទាំងចំណេះដឹង និងជំនាញកម្លាំងជំរុញសម្រាប់ការវិវត្តរបស់មនុស្សនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Maine បានកំណត់វប្បធម៌ដោយពួកគេថា ជាចំណេះដឹងជំនាញនិងការអនុវត្តបានក្លាយជាកម្លាំងជំរុញនៃការវិវត្តជួយមនុស្សឲ្យសម្របខ្លួនទៅនឹងបរិស្ថាន និងជម្នះឧបសគ្គបានប្រសើរ និងលឿនជាងពន្ធុវិទ្យា។ យោងតាមក្រុមនេះការសម្របសម្រួលវប្បធម៌ហាក់ដូចជាកើតឡើងលឿនជាងក្រុមធំ ៗ បង្ហាញថា ការវិវត្តកាន់តែមានលក្ខណៈជាក្រុម។

ការប្រៀបធៀបសង្គមជាសារពាង្គកាយមិនមែនជាពាក្យប្រៀបធៀបឡើយ លោក Tim Waring ជាសាស្ត្រាចារ្យរងផ្នែកគំរូខាងប្រព័ន្ធអេកូឡូស៊ីសង្គមនៅសាកលវិទ្យាល័យ Maine បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការយល់ដឹងទូលំទូលាយនេះអាចជួយសង្គមឲ្យយល់បានកាន់តែច្បាស់ពីរបៀបបុគ្គលម្នាក់ៗអាចសម្របខ្លួនទៅនឹងប្រព័ន្ធបានរៀបចំយ៉ាងល្អ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ការឆ្លងរាតត្បាតមេរោគ COVID និងកម្មវិធីឆ្លើយតបនឹងការរីករាលដាលដ៏មានប្រសិទ្ធិភាពគឺពិតជាប្រព័ន្ធភាពស៊ាំរបស់ជាតិដូច្នេះយើងអាចរៀនដោយផ្ទាល់ពីរបៀបដែលប្រព័ន្ធភាពស៊ាំធ្វើការដើម្បីកែលម្អការឆ្លើយតបមេរោគ COVID។ ការសិក្សាត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of Royal Society B បានសន្និដ្ឋានថា មនុស្សកំពុងឆ្លងកាត់ការផ្លាស់ប្តូរការវិវត្តន៍ពិសេសមួយដែលវប្បធម៌កំពុងក្លាយជាកម្លាំងលេចធ្លោដឹកនាំការវិវត្តរបស់មនុស្សជំនួសហ្សែនរបស់យើង។

Waring និយាយថ ការស្រាវជ្រាវនេះពន្យល់ពីមូលហេតុដែលមនុស្សជាប្រភេទសត្វមានតែមួយ។ យើងវិវត្តទាំងហ្សែននិងវប្បធម៍តាមពេលវេលាប៉ុន្តែយើងកំពុងតែមានវប្បធម៌និងហ្សែនតិច។សញ្ញាណនេះផ្តើមចេញពីគំនិតថា មនុស្សលែងត្រូវការរស់រានមានជីវិតនៅទីរហោឋានហើយផ្ទុយទៅវិញចាំបាច់ត្រូវមានយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងពិភពទំនើប៕

Most Popular

To Top