ក្រោយកុំព្យូទ័រ Mac ទាំង៤ម៉ូឌែលរបស់ Apple បានប្ដូរទៅបំពាក់ឈីប Apple Silicon M1 កាលពីដើម ឆ្នាំ២០២០ និងនៅឆ្នាំ២០២១ វាជាផលលំបាកមួយ ដោយជះឥទ្ធិពលខ្លាំងទៅលើ ក្រុមហ៊ុនផលិតបន្ទះឈីប intel។
intel ត្រូវបានគេរំពឹងទុកថា នឹងថយចុះការបញ្ជារទិញពី Apple ប្រមាណជា ៥០% ឬលែងទទួលបានការបញ្ជារទិញតែម្ដង នៅឆ្នាំ២០២១ នេះបើយោងទៅតាមប្រភពពី DigiTimes ។
ប្រភពដដែលបន្ថែមថា intel នឹងបាត់បង់ចំណែកទីផ្សារប្រមាណ ១០% ពី Apple ដោយនឹងធ្វើឱ្យចំណែកទីផ្សារកុំព្យូទ័រយួរដៃរបស់ខ្លួន ធ្លាក់ចុះក្រោម ៨០% នៅឆ្នាំ២០២៣ ខាងមុខនេះ។
ផលប៉ះពាល់ទាំងនេះ intel ក៏ទំនងជាដឹងមុន ត្បិតអីពួកគេបានចេញយុទ្ធនាការជា Anti-M1 ដើម្បីប្រឆាំង នឹងរិះគន់ខ្លាំងៗទៅលើបន្ទះឈីបថ្មី M1 បើទោះបី Apple ធ្លាប់ជាអតិថិជនមានសក្កានុពលខ្លួនក៏ដោយ។
យ៉ាងណា Apple មិនឈឺក្បាលជាមួយ intel នោះទេ ដោយពួកគេកាន់តែខិតខំអភិវឌ្ឍន៍ឈីបថ្មី Apple Silicon កម្រិតខ្ពស់មានកម្លាំងខ្លាំង ជាមួយនឹង CPU 32 core និង GPU 128 core option នេះបើយោងទៅតាមរបាយការណ៍ពី Bloomberg៕
ប្រភព៖ sabay