បច្ចេកវិទ្យា

អាងហែលទឹកជ្រៅបំផុត របស់ពិភពលោកចាប់ផ្តើម សាងសង់នៅ Cornwall ក្នុងតម្លៃ ១៥០ លានផោន

Cornwall ៖ អាងហែលទឹកជ្រៅបំផុត នៅលើពិភពលោក មានជម្រៅ៥០ម៉ែត្រចុះក្រោម កំពុងត្រូវបានសាងសង់នៅ Cornwall ក្នុងតម្លៃ ១៥០ លានផោន ហើយវាអាចត្រូវបាន ប្រើដើម្បីបណ្តុះបណ្តាល អវកាសយានិក ការថតឈុតក្រោមទឹក ឬសាកល្បងមនុស្សយន្ត នៅក្រោមដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អាងហែលទឹកនេះមានឈ្មោះថា Blue Abyss សាងសង់ដោយក្រុមហ៊ុនអង់គ្លេស ដែលមានឈ្មោះដូចគ្នានឹងមានជម្រៅ៥០ ម៉ែត្រចុះក្រោម ប្រហែលពាក់កណ្តាល នៃអគារ Elizabeth Tower នៅ Westminster ។

វានឹងផ្ទុកទឹកបានច្រើនជាង ៤២.០០០ ម៉ែត្រគូបស្មើនឹងអាងហែលទឹក ទំហំអូឡាំពិក ១៧ ឬតែ ១៦៨ លានពែងដែលធ្វើឲ្យវាក្លាយជា អាងហែលទឹកក្នុងផ្ទះធំជាងគេ និងជ្រៅបំផុត នៅលើពិភពលោក។

ប៉ុន្តែវានឹងមិនបើកជាសាធារណៈ សម្រាប់ការហែលទឹកនោះទេ វានឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ការធ្វើតេស្តិ៍ និងបណ្តុះបណ្តាលសម្រាប់បម្រើ ដល់វិស័យថាមពល នៅការពារសមុទ្រ និងអវកាស។ អាងហែលទឹកមិនទាន់ត្រូវបាន សាងសង់នៅឡើយទេ ប៉ុន្តែទីតាំងមួយត្រូវបានជ្រើសរើស ដែលនៅជាប់នឹងអាកាសយានដ្ឋាន Cornwall Newquay ។

យោងតាម Blue Abyss បានឲ្យដឹងថា ការស្ថាបនានឹងចាប់ផ្តើម នៅពេលដែលការអនុញ្ញាតិផែនការ ឆ្លងកាត់ហើយគ្រោងនឹង បញ្ចប់បន្ទាប់ពី ១៨ ខែនៅត្រីមាសទី ២ ឆ្នាំ ២០២៣ ។ អាងនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១៦០ ដោយចំណាយប្រាក់ សាងសង់ចំនួន ៥០ លានផោនចូលទៅក្នុង Cornwall កំឡុងពេលសាងសង់ និងបង្កើតប្រាក់ចំណូល ៨ លានផោនក្នុងមួយឆ្នាំ សម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

គម្រោងនេះមានការគាំទ្រ ពីអវកាសយានិកជនជាតិអង់គ្លេស ដ៏ល្បីល្បាញលោក Tim Peake បានក្លាយជា អវកាសយានិកផ្លូវការដំបូងគេ របស់អង់គ្លេសកាលពីខែធ្នូឆ្នាំ ២០១៥ នៅពេលដែលលោកបាន ចំណាយពេល ៦ ខែនៅលើយន្ដហោះ ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ។

លោក Peake បាននិយាយថា ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមនៅក្នុងក្រុម Blue Abyss ហើយខ្ញុំពិតជារីករាយ បានឃើញគម្រោងនេះបោះជំហាន ទៅមុខយ៉ាងសំខាន់ ជាមួយនឹងសេចក្តីប្រកាសថ្ងៃនេះ។ Cornwall គឺជាផ្ទះដ៏ល្អឥតខ្ចោះ សម្រាប់ Blue Abyss ជាតំបន់មួយមានសក្តានុពលដ៏ធំធេង សម្រាប់លំហអាកាសអវកាស និងមហិច្ឆតាថាមពល កកើតឡើងវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top