Bugatti ត្រូវបានគេស្គាល់ថា ជាម៉ាករថយន្តដ៏មាន តម្លៃថ្លៃមហាសាល ហើយបច្ចុប្បន្ននេះ គេឃើញមាន Bugatti ម៉ូឌែល Veyron ស៊េរីឆ្នាំ២០០៨ ត្រូវបានដាក់លក់នៅទីផ្សារប្រទេសកម្ពុជាផងដែរ។
រថយន្ត Bugatti Veyron ស៊េរីឆ្នាំ២០០៨ ផលិតដោយប្រទេសបារាំង មានម៉ាស៊ីនចំណុះ 8.0L ផលិតកម្លាំងបាន 1001សេះ និងអាចរត់ដល់ល្បឿន ៩៦គ.ម/ម៉ ចំណាយពេលត្រឹម ២,៥ វិនាទីតែប៉ុណ្ណោះ និងអាចរត់ដល់ល្បឿនកប់ ប្រមាណ 400 គ.ម/ម៉។
តាមការបង្ហាញរបស់ Auto US Direct រថយន្ត Bugatti Veyron (Full Option) ត្រូវបានដាក់លក់នៅខ្មែរ តម្លៃ ១ ៨១៧ ១៦៧ ដុល្លារ ដោយគិតបូករួចជាស្រេចជាមួយតម្លៃ៖


តម្លៃឡាន ១ ៧៥០ ០០០ ដុល្លារ
តម្លៃពន្ធនាំចូល ៥០ ៧៦៨ ដុល្លារ
តម្លៃដឹកជញ្ជូន ៥ ០០០ ដុល្លារ
តម្លៃឯកសារនៅខ្មែរ ១ ៤០០ ដុល្លារ
តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៩ ៩៩៩ ដុល្លារ
តម្លៃសរុបទាំងអស់ ១ ៨១៧ ១៦៧ ដុល្លារ
ចំណាំ៖ មិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ – ១ ០០០ ដុល្លារ
