នៅថ្ងៃនេះ Facebook ក្លាយជាក្រុមហ៊ុនមានតម្លៃ ១ ទ្រីលានជាផ្លូវការហើយ ឬជាក្រុមហ៊ុនរកប្រាក់ចំណូលបានចំនួន ១ ទ្រីលានដុល្លារជាលើកដំបូង។
កាលពីដើមខែមិថុនាកន្លងទៅ Facebook ក៏ត្រូវបានគេសង្កេតឃើញថាកើនឡើងមានតម្លៃ ៩៤៦ ពាន់លានដុល្លារកៀកក្បែរទ្រីលានដុល្លារ។ រំលងតែប៉ុន្មានសប្ដាហ៍បានឡើងស្រឺតៗបន្ថែមរហូតដល់ចុងខែនេះជាប់លំដាប់ទី៦ ឬបងធំបច្ចេកវិទ្យាទាំង ៦ ក្នុងបញ្ជីក្រុមហ៊ុនមាន Market Cap ច្រើនជាងគេលើពិភពលោក។ ចុចអានបន្ថែមទីនេះ
-១ទ្រីលានដុល្លារ គឺស្មើនឹង(មួយរយកោដិ ឬមួយលានលាន) ១,០០០,០០០,០០០,០០០ដុល្លារ។
-មូលធនទីផ្សារ (Market Capitalization ហៅកាត់ថា Market Cap) គឺជាទ្រព្យ ឬទឹកប្រាក់សរុបរបស់ក្រុមហ៊ុនមួយ ដោយគណនាផ្អែកទៅលើ ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងចរាចរណ៍លើទីផ្សារ។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook | រូបថតដោយ៖ GETTY IMAGES
បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៨ ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗទាំង ១០ រួមមាន៖
១. Apple តម្លៃមូលធនទីផ្សារ ២,២៤៩ ទ្រីលានដុល្លារ
២. Microsoft តម្លៃមូលធនទីផ្សារ ២,០២៣ ទ្រីលានដុល្លារ
៣. Saudi Aramco តម្លៃមូលធនទីផ្សារ ១,៨៧១ ទ្រីលានដុល្លារ
៤. Amazon តម្លៃមូលធនទីផ្សារ ១,៧៣៦ ទ្រីលានដុល្លារ
៥. Google តម្លៃមូលធនទីផ្សារ ១,៦៦៨ ទ្រីលានដ្លារ
៦. Facebook តម្លៃមូលធនទីផ្សារ ១ ទ្រីលានដុល្លារ
៧. Tencent តម្លៃមូលធនទីផ្សារ ៧៣៩ ពាន់លាន់ដុល្លារ
៨. Tesla តម្លៃមូលធនទីផ្សារ ៦៦៣ ពាន់លានដុល្លារ
៩. Berkshire Hathaway តម្លៃមូលធនទីផ្សារ ៦៣២ ពាន់លានដុល្លារ
១០. TSMS តម្លៃមូលធនទីផ្សារ ៦២០ ពាន់លានដុល្លារ
ក្រុមហ៊ុន Facebook មិនមែនសំដៅទៅលើប្រព័ន្ធបណ្ដាញសង្គម Facebook តែមួយមុខនោះទេ រួមមានបញ្ចូលទាំង Messenger, Instagram, WhatsApp ព្រមទាំង Oculus ថែមទៀតផង។
ក្រុមហ៊ុនចំនួនពីរ មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យា គឺ Saudi Aramco ជាក្រុមហ៊ុនប្រេងរបស់ អារ៉ាប់ប៊ីសាអូឌីត និង Berkshire Hathaway ជាសម្ព័ន្ធក្រុមហ៊ុន របស់មហាសេដ្ឋីអាមេរិច Warren Buffett។
គូសបញ្ជាក់ថា របាយការណ៍នេះយោងលើប្រភព CompaniesMarketCap គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕