បច្ចេកវិទ្យា

ស្ថានីយ៍វារីអគ្គិសនី Baihetan ធំជាងគេលំដាប់ទី ២ នៅលើពិភពលោក បានដាក់ដំណើរការ នៅប្រទេសចិន

ស្ថានីយ៍វារីអគ្គិសនី Baihetan ដែលធំជាងគេលំដាប់ទី ២ នៅលើពិភពលោក​បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅភាគនិរតីនៃប្រទេសចិន ដោយមានម៉ាស៊ីនផលិតថាមពល ពីរសម្រាប់ដាក់ឱ្យដំណើរការ​។

ស្ថានីយ៍វារីអគ្គិសនីខ្នាតធំថ្មីនេះ ស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze។ ដោយមានសមត្ថភាព ដំឡើងថាមពលសរុប ១៦លានគីឡូវ៉ាត់ ស្ថានីយ៍វារីអគ្គិសនី Baihetan នៅប៉ែកនិរតីនៃប្រទេសចិន ត្រូវបានបំពាក់ដោយម៉ាស៊ីន ផលិតថាមពលអគ្គិសនីចំនួន ១៦គ្រឿង ដែលម៉ាស៊ីននីមួយៗ មានសមត្ថភាពផលិតថាមពល បាន ១លានគីឡូវ៉ាត់ ​ធំជាងគេបំផុត នៅលើពិភពលោក។

រោងចក្រនេះ គឺជាទំនប់ផែពីរជាន់​ មានកំពស់ខ្ពស់បំផុត ២៨៩ម៉ែត្រ និង​បណ្តោយប្រវែង ៧០៩ម៉ែត្រ។ គម្រោង នេះត្រូវបានអនុវត្ត ដោយក្រុមហ៊ុនសាជីវកម្ម China Three Gorges។ គួរបញ្ជាក់ថាចិន បាន​សម្រេច​សមទ្ធិផលធំៗជាច្រើន នាមួយរយៈចុងក្រោយរួមមាន ការសម្ពោធសណ្ឋាគារខ្ពស់បំផុត លើលោកនៅសៀងហៃ និងប្រលានយន្តហោះខ្នាតយក្ស នៅទីក្រុង Chengdu៕ ​ប្រភព៖ សប្បាយ

Most Popular

To Top