បច្ចេកវិទ្យា

Telsa លក់រថយន្តបំបែក កំណត់ត្រាត្រី មាសទី២នេះ ដល់ទៅ២០១ ២៥០គ្រឿង

បរទេស ៖ ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី ធំបំផុតលើ លោក Tesla Inc នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួនអាចលក់រថយន្ត បានដល់កំណត់ត្រាថ្មី គឺប្រមាណជា២០១ ២៥០គ្រឿង គិតត្រឹមត្រីមាសទី២។

ទោះបីជាយ៉ាងណាក្តី កាលពីមុនរបាយការណ៍ ដែលត្រូវបានចេញផ្សាយនេះ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន លោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថាក្រុមហ៊ុន អាចនឹងប្រឈមមុខទៅនឹងបញ្ហាមួយចំនួន ដូចជាកង្វះបន្ទះឈីប និងវត្ថុធាតុមួយ ចំនួនទៀតផង។

ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់របស់ Refinitiv បានឲ្យដឹងថា ក្រុមអ្នកជំនាញវិភាគ បានធ្វើការព្យាករណ៍ថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla គួរតែនឹងអាចលក់ បានត្រឹមតែ២០០ ២៥៨គ្រឿង ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top