ក្រុមហ៊ុនផលិតតុក្កតាសិចជាច្រើនរបស់ចិន កំពុងផលិតនិងលក់តុក្កតា ស៊ីលីកូនរូបរាងដូចមនុស្សដ៏ទំនើបបំផុត លើពិភពលោក នៅលើទីផ្សារដ៏ធំ។
ក្រុមហ៊ុន WMDOLL ដែលផលិតតុក្កតាសិច ដ៏ធំបំផុតមួយរបស់ចិន បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “តុក្កតាសិចដំណើរការដោយបច្ចេកវិជ្ជា AI” ។

តុក្កតាសិចឆ្លាតវៃ ដែលគេដាក់បង្ហាញលើកដំបូងនៅចុងឆ្នាំ ២០១៦ ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ចាប់ពីការសន្ទនាសាមញ្ញៗរហូតដល់ការកម្រើកភ្នែក ដៃជើង និង ដើមទ្រូង។
អតិថិជនក៏អាចបញ្ជាទិញតុក្កតាតម្រូវតាម ចំណង់ចំណូលចិត្តរបស់ពួកគេផងដែរពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅខេត្តក្វាងទុងភាគអាគ្នេយ៍ ដោយអាចជ្រើសរើសជម្រើសផ្សេងៗដូចជា កម្ពស់ ម៉ូតសក់ និង ពណ៌ភ្នែក។

បច្ចេកវិជ្ជា AI នៅលើតុក្កតាសិចនេះនៅមានលក្ខណៈធម្មតានៅឡើយទេ ពោលគឺពួកវាអាចឆ្លើយសំណួរបានខ្លះៗ និងមិនអាចសន្ទនាបានយូរទេ។
តុក្កតាសិចគឺប្រើវាក្យសព្ទដោយភ្ជាប់ទៅមូលដ្ឋានទិន្នន័យ ដែលគាំទ្រដោយក្រុមហ៊ុនបច្ចេកវិជ្ជាដ៏ធំមួយរបស់ចិន គឺ Baidu ។

ក្រុមហ៊ុន ដែលលក់តុក្កតាសិចបានប្រហែល ២០ ០០០ គ្រឿងក្នុងមួយឆ្នាំនេះ បានទទួលស្គាល់ថា ការកែលម្អលក្ខណៈពិសេសគឺពិតជាមានការលំបាក។
នេះគឺដោយសារតែពួកអ្នកជំនាញមិនចាប់អារម្មណ៍ ក្នុងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកវិជ្ជា AI សម្រាប់ផលិតផលមនុស្សពេញវ័យ៕ប្រភព៖http://sabay















