បច្ចេកវិទ្យា

ក្រុមហ៊ុន McLaren Automotive មកដល់ប្រទេសកម្ពុជា មួយនឹងការបើកសម្ពោធដ៏ធំ នៃអគារតាំងបង្ហាញ ឈានមុខ គេ នៃរថយន្ត McLaren Phnom Penh

ភ្នំពេញ ៖ យីហោរថយន្ដដ៏ទំនើបប្រណីត របស់ចក្រភពអង់គ្លេស McLaren Automotive ធ្វើពិធីបើក សម្ពោធអគារ តាំងបង្ហាញថ្មី នៅទីក្រុងភ្នំពេញ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌល ទីក្រុងភ្នំពេញ (Phnom Penh City Center) ចំពោះMcLaren Phnom Penh បើកអគារតាំងបង្ហាញថ្មីនៅចំកណ្តាល នៃរាជធានីភ្នំពេញដ៏ប្រណីត ។

អគារតាំង បង្ហាញថ្មី មានស្លាកយីហោ McLaren ចុងក្រោយបង្អស់ជាមួយ នឹងការទាក់ទាញ ដ៏សំខាន់មួយគឺ“ បង្អូច Woking Window” ជាអេក្រង់ មើលឃើញ តែមួយគត់នៃ McLaren Production Centre (MPC) នៅចក្រភពអង់គ្លេស ជាកន្លែងផលិត រថយន្ត ដ៏អស្ចារ្យ របស់ក្រុមហ៊ុន និងជាការផលិតទ្បើងដោយដៃ ។ ទីកន្លែងតាំងបង្ហាញ McLaren Phnom Penh បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុននេះ ក្នុងការបន្ត បង្កើនកម្រិតសេវាកម្ម ក្រោយពេលមានកំណើន អ្នកប្រើប្រាស់រថយន្ត McLaren។ អបអរសាទរភាពជាដៃគូ ដ៏យូរលង់ជានិមិ្មត្តរូប រវាងម៉ាក McLaren និងម៉ាក Gulf Oil ។ រថយន្តទំនើបដអាចរកបានពីការបញ្ជាទិញ McLaren Special Operations (MSO) ដែលជាផ្នែករចនាប្រណីត នៅក្នុងរោងជាង របស់ក្រុមហ៊ុន McLaren Automotive ។

លោក Charlotte Dickson ប្រធានអាស៊ី ប៉ាស៊ីហ្វិក ក្រុមហ៊ុន McLaren Automotive បាននិយាយថា ខ្ញុំមានសេចក្តីសោមនស្ស ក្រៃលែង ដែលបានប្រកាស នូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ McLaren Automotive ដោយមានការតែងតាំង ក្រុមហ៊ុនHGB Group ធ្វើជាអ្នកតំណាង លក់រាយជាផ្លូវការសម្រាប់ ក្រុមហ៊ុនMcLaren Automotive នៅកម្ពុជា ។
យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការណែនាំអគារតាំងបង្ហាញ រថយន្តឈានមុខគេ របស់ខ្លួន នៅរាជធានីភ្នំពេញ ព្រោះប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់ សម្រាប់យើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ការបង្ហាញបន្ទប់តាំងបង្ហាញថ្មីនេះ គឺជាការបង្ហាញភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់ ម៉ាកយីហោនេះ ដើម្បីចូលរួមជាមួយម្ចាស់ម៉ាកMcLaren និងអ្នកចូលចិត្តរថយន្ត នៅទីតាំងដ៏ល្អ ។

“ HGB Group មានក្រុម ដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ និងទឹកចិត្តរីករាយ ហើយខ្ញុំជឿជាក់ថា ក្រុមនេះ នឹងផ្តល់ នូវសេវាកម្ម ដែលអាចការប្រកួតប្រជែង បានដល់អតិថិជនរបស់យើង។ ជាមួយនឹងការផ្តោតអារម្មណ៍ឥតឈប់ ឈរក្នុងការនាំយកផលិតផលថ្មី និងច្នៃប្រឌិតថ្មីចូលក្នុងទីផ្សារ ស៊េរីរថយន្ដទំនើបម៉ាក McLaren នៅតែបន្ត កើនឡើង ។ Super Series ដែលទទួលបានពានរង្វាន់ ជាមួយនឹងស៊េរី 720S ជាប្រភេទ Coupe និង Spider នៅតែបន្តទទួលបាន ការកោតសរសើរទូទាំងពិភពលោក ខណៈដែលម៉ាក McLaren GT បង្ហាញថាជាម៉ាក McLaren ដ៏អស្ចារ្យប្រចាំថ្ងៃ ។

ការបើកសម្ពោធដ៏ធំនេះ មានការបង្ហាញម៉ាកមានកំនត់ McLaren Elva នៅក្នុង Gulf Livery ដោយ MSO រថយន្ត តាំងបង្ហាញគឺជារថយន្តកំពុង ធ្វើដំណើរទេសចរណ៍ទូទាំងពិភពលោក និងមកដល់ទាន់ពេលវេលាសម្រាប់ការបើក សម្ពោធនៅកម្ពុជា ជាពិសេស ។ ម៉ាក McLaren Elva គឺជាសហជីព នៃ Ultimate Series (ស៊េរីចុងក្រោយ) នៅក្នុងGulf Livery ដ៏ល្បីល្បាញ ។ ពិធីអបអរសាទរភាពជាដៃគូដ៏យូរលង់ជានិម្មិត្តរូប រវាងម៉ាកMcLaren និងម៉ាកGulf Oil ។ ការរចនាបន្ទប់តាំងបង្ហាញ ម៉ាក McLaren Phnom Penh ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយីហោ ចុងក្រោយរបស់ម៉ាក McLaren ។
ប្រវត្តិប្រណាំង របស់យីហោនេះ ត្រូវបានប្រារព្ធជាមួយ នឹងការបង្ហាញរូបភាពប្លែកៗ ជាប្រវត្តិសាស្រ្ត របស់ស្ថាបនិក Bruce McLaren និងម៉ូដែលល្បីៗជានិម្មិត្តរូប ។ ការធ្វើដំណើររបស់អតិថិជន នៅតែបន្តជាមួយនឹង លក្ខណៈពិសេសលេចធ្លោបំផុត នៅក្នុងបន្ទប់តាំងបង្ហាញ គឺបង្អួច Woking។ នេះជាបណ្តាញភ្ជាប់ដ៏សំខាន់ សម្រាប់ម្ចាស់ម៉ាក McLaren ដើម្បីភ្ជាប់ជាមួយទីស្នាក់ការកណ្តាលម៉ាក McLaren នៅចក្រភពអង់គ្លេស ដែលជាអេក្រង់ គួរឱ្យចាប់អារម្មណ៍ អនុញ្ញាតឱ្យម្ចាស់រថយន្ត មើលដំណើរការការងារ របស់ McLaren Production Centre (MPC) ដែលជាទីកន្លែង ដែលរថយន្ត McLaren ត្រូវបានផលិតទ្បើងដោយដៃ ។

អតិថិជនត្រូវបានណែនាំឱ្យ រចនាប្លង់យានយន្តក្នុងក្តីសុបិន្ត របស់ពួកគេ ដោយបោះជំហាន ចូលទៅក្នុងបន្ទប់ទទួល ភ្ញៀវ និងកន្លែងអង្គុយដ៏ប្រណីត ។ ទីបន្ទប់ទទួលភ្ញៀវជាកន្លែង ដែលមានអ្នកកំណត់រចនាសម្ព័ន្ធ 3D បែបទំនើប អមជាមួយការជ្រើសរើសគំរូខាងក្នុង និងខាងក្រៅយ៉ាងទូលំទូលាយ ពីផ្នែកប្រណីត the McLaren Special Operation (MSO)។ កន្លែងសេវាកម្ម ក្រោយការលក់នឹង ផ្តល់ជូននូវតំបន់ធំទូលាយ សម្រាប់បម្រើសេវាដល់ រថយន្ត ដែលកំពុងមានចំនួន កើនឡើងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មផ្តល់ ជូនសម្រាប់ការថែរក្សាយានយន្ត រួមជាមួយនឹងជាង ជួសជុលតួរថយន្ត និងលាបថ្នាំ ។

Roberto da Silva នាយកប្រតិបត្តិ ក្រុមហ៊ុន McLaren Phnom Penh បានមានប្រសាសន៍ថា “យើងមានមោទនភាព ណាស់ ដែលបានបើកដំណើរ ការជាផ្លូវការម៉ាក McLaren នៅកម្ពុជា។ ក្នុងនាមជាយីហោ ប្រណីតឈានមុខគេ នៅ លើពិភពលោក ដែលរួមបញ្ចូលគ្នា នូវបច្ចេកវិទ្យា ជាមួយនឹងការដំណើរការយ៉ាងខ្លាំង ម៉ាក McLaren បាននាំមកឱ្យយើងនូវ រថយន្តដែលគួរឱ្យរំភើបក្នុងការបើកបរ ។ យីហោពិសេសបែបនេះ សមនឹង ទទួល បានគេហដ្ឋានពិសេស ហើយយើង បានបង្កើតបន្ទប់តាំងបង្ហាញ លំដាប់ពិភពលោក ដើម្បីដាក់បង្ហាញរថយន្តម៉ាក McLaren ហើយជា កន្លែង ក្រោយសេវាកម្ម ដ៏ប្រសើរបំផុត ជាមួយនឹងបុគ្គលិកដែលមាន សមត្ថភាពខ្ពស់ ដើម្បីធានា ថា យើងផ្តល់នូវការគាំទ្រខ្ពស់ បន្ទាប់ពីការលក់ផងដែរ ។
បន្ទប់តាំងបង្ហាញ រថយន្តម៉ាក McLaren ភ្នំពេញ ៖ # MX08 (CBD4) មជ្ឈមណ្ឌល Phnom Penh City Center ភ្នំពេញ ១២១០០ ៕

Most Popular

To Top