អតីតបុគ្គលិកម្នាក់របស់ Facebook បានប្រើសិទ្ធិពិសេស ចូលទៅកាន់ប្រព័ន្ធទិន្និន័យ អ្នកប្រើប្រាស់ក្នុងបំណង លួចតាមដានព័ត៌មាន មិត្តស្រីរបស់ខ្លួន ដូចជា ទិន្នន័យទីតាំងកំពុងស្ថិតនៅ និងទីតាំងសណ្ឋាគារផ្សេងៗ ដែលនាងបានទៅ, សារឯកជន, ចំណូលចិត្ត របៀបរស់នៅរបស់ម្ចាស់គណនី និងការបង្ហោះរូបថតផ្សេងៗ បើទោះបីម្ចាស់គណនី បានលុបចោល ទៅហើយក៏ដោយ។
របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយ Business Insider។ បើយោងទៅតាមឯកសារ ពីសៀវភៅមួយ ដែលមានចំណងជើងថា ‘An Ugly Truth’ បង្ហាញពីហេតុការណ៍ខាងលើនេះ ក៏ត្រូវបានកើតឡើង តាំងពីឆ្នាំ ២០១៥ មកផងដែរ។
យ៉ាងណាមិញ បុគ្គដែលតាមដានទិន្នន័យ របស់មិត្តស្រី គឺជាប់ពាក់ព័ន្ធសំខាន់ ទៅនឹងនឹងការធ្វើឱ្យលេចធ្លាយ និងរំលោភលើទិន្នន័យ អ្នកប្រើ ក៏ត្រូវបាន Facebook បញ្ឈប់ពីការងារបាត់ទៅហើយ។
មិនតែប៉ុណ្ណោះ បុគ្គលខាងលើ ក៏ជាមនុស្សម្នាក់ ក្នុងចំណោម ៥២នាក់ផ្សេងទៀត ត្រូវបាន Facebook បណ្ដេញចេញពីការងារ ពីបទរំលោភការប្រើប្រាស់ទិន្នន័យ អ្នកប្រើប្រាស់ដូចគ្នាផងដែរ កាលពីអំឡុងឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៥៕ ប្រភព៖សប្បាយ