បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទាំងសហរដ្ឋអាមេរិកអង់គ្លេស និងអ៊ឺរ៉ុបផងបានធ្វើការចោទប្រកាន់ចំៗទៅលើរដ្ឋាភិបាលក្រុងប៉េកាំងថា គឺជាអ្នកនៅពីក្រោយការវាយប្រហារ ដោយប្រព័ន្ធអេឡិកត្រូនិកឬ cyber-attack ដ៏ធំមួយកាលពីដើមឆ្នាំ។
ការវាយប្រហារនោះត្រូវបានគេដឹងថា គឺជាការវាយប្រហារដែលសំដៅទៅលើទីតាំងផ្ទុកទិន្នន័យកណ្តាលរបស់ក្រុមហ៊ុន Microsoft ហើយជាលទ្ធផលវាបានធ្វើឲ្យមានការប៉ះពាល់ទៅដល់ដំណើរការ អាជីវកម្មរបស់ក្រុមហ៊ុនតូចធំលើលោក ប្រមាណជា៣០ ០០០។
ជាការឆ្លើយតបកន្លងមកផងដែរប្រទេសចិន ក៏តែងតែបានបដិសេធទៅនឹង ការចោទប្រកាន់ទាំងនេះហើយដោយនិយាយថា រដ្ឋាភិបាលរបស់ខ្លួនគឺជារដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងទៅនឹងរាល់ បទឧក្រិដ្ឋកម្មលើ ប្រព័ន្ធអ៊ិនធឺណេតគ្រប់ទំរង់ទាំងអស់។
ទោះបីជាមានការចោទប្រកាន់និងការថ្កោលទោស ដោយពាក្យសំដីធ្ងន់ៗបែបណាក្តីមកដល់ពេលនេះ គេមិនទាន់ឃើញមាន សញ្ញាណាមួយអំពីទណ្ឌកម្មដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទាំងនេះនៅឡើយនោះដែរ៕ប្រែសម្រួល៖ស៊ុនលី