iPhone ជាផលិតដ៏ល្អមួយ ដែលទទួលបាន ការនិយមប្រើប្រាស់ច្រើនបំផុត ហើយពេលខ្លះវាក៏ធ្វើទុក្ខ អ្នកប្រើប្រាស់ម្ដងម្កាលដែរ។ ខាងក្រោមនេះ ជាដំណោះស្រាយងាយៗ ចំនួន ៧ ដែលអាចអនុវត្តន៍បានលើ iPhone គ្រប់ម៉ូដែលករណីមានបញ្ហាល្មមៗ ៖
១. Restart
ថ្នាំដ៏ខ្លាំងមួយ ដែលអាចព្យាបាល ជំងឺគ្រឿងអេឡិចត្រូនិកជាច្រើនមុខ រួមមានទាំងកុំព្យូទ័រ, ស្មាតហ្វូន Android និង iPhone ផងដែរនោះ គឺការបិទឧបករណ៍ ហើយបើកឡើងវិញ។ វិធីសាស្ត្រនេះ អាចបានផល ដោយសារវាធ្វើការ Reset Software មកសភាពធម្មតាវិញ ករណីមានបញ្ហា មិនប្រក្រតីកើតឡើង។
២. អាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS
អាចសាកល្បងអាប់ដេតជំនាន់ នៃប្រព័ន្ធប្រតិបត្តិការ iOS ប្រសិនបើការ Restart មិនបានផលទេនោះ។ អាចចូលអាប់ដេតបានដោយចូលទៅ Settings –> General → Software Update ។
៣. អាប់ដេតកម្មវិធី
ប្រសិនបើអ្នកមានបញ្ហាជាមួយ កម្មវិធីណាមួយ គួរណាសាកល្បងអាប់ដេតកម្មវិធី ទៅជំនាន់ចុងក្រោយ តាមរយៈ App Store និងចុចលើប៊ូតុង Update នៃកម្មវិធីនោះ។
៤. បិទកម្មវិធីទាំងបង្ខំ
បិទកម្មវិធីទាំងបង្ខំ ក៏ជម្រើសល្អមួយដែរ ករណីដែលកម្មវិធី កំពុងប្រើប្រាស់សុខៗ ស្រាប់តែមានបញ្ហានោះ។
៥. Reset Setting នៃ Network
ប្រសិនមានបញ្ហាជាមួយ ការតភ្ជាប់ផ្សេងៗ អាចសាកល្បង Reset Setting នៃ Network ដោះស្រាយដោយចូលទៅកាន់ Settings > General > Reset > Reset Network Settings ។
៦. Reset Settings ទាំងអស់
ប្រសិនបើអ្នកយល់ថាការកំណត់ Settings ខុសជាឫសគល់ នៃបញ្ហារបស់អ្នក អាចសាកល្បង Reset Settings ទាំងអស់ ដោយនឹងមិនបាត់បង់ទិន្នន័យអ្វីនោះទេ។ អាចធ្វើការ Reset បានដោយចូលទៅ Settings > General > Reset > Reset All Settings ។
៧. ធ្វើ Factory Reset
ប្រសិនបើដំណោះស្រាយខាងលើ នៅតែមិនអាចដោះស្រាយបញ្ហាផ្នែក Software បានទៀត អាចសាកល្បងធ្វើការ Factory Reset ដោយ iPhone នឹងត្រឡប់មកសភាព ដើមបង្អស់ ប៉ុន្តែឯកសារដែលមាន នឹងត្រូវបាត់បង់ទាំងអស់។ អាចធ្វើការ Factory Reset ដោយចូលទៅ Settings > General > Reset > Erase All Content and Settings ៕ ប្រភព៖សប្បាយ