បច្ចេកវិទ្យា

មកដឹងពីតម្លៃលក់ Flying Car រថយន្តកូនកាត់យន្តហោះនិងឡាន

រថយន្តកូនកាត់ យន្តហោះនិងឡាន Flying Car ជាប្រភេទ Prototype ក្រោយបានបញ្ចប់ការហោះសាកល្បងនិងសំកាំងលើអាកាសរយៈពេល ៣០ នាទី ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Pentagon Motor Group ព្យាករណ៍ពីតម្លៃលក់របស់រថយន្តនេះថា វាអាចមានតម្លៃថ្លៃជាងរថយន្តស្ព័រ Ferrari SF90 Stradale ម៉ូឌែលឆ្នាំ២០២១ ទៅទៀត។

Flying Car អាចដាក់លក់លើទីផ្សារក្នុងតម្លៃប្រមាណ ៦៨៦ ៤៥៥ ដុល្លារ ថ្លៃជាងរថយន្ត Ferrari SF90 Stradale ម៉ូឌែលឆ្នាំ២០២១ ដែលមានតម្លៃត្រឹម ៦២៥ ០០០ ដុល្លារ ប៉ុណ្ណោះនៅសហរដ្ឋអាមេរិច។

តម្លៃព្យាករណ៍នេះគឺគណនាដោយពឹងផ្អែកទៅលើ សមាសធាតុផលិតថ្លៃៗដូចជា ម៉ាស៊ីនសាំង BMW, ស្លាបឡានអាចបត់ចេញចូលពេលហោះ, កង្ហារ និងធុងសាំងដ៏ធំរបស់វាថែមទៀតផង។

Flying Car ជារបត់ថ្មីមួយទៀតនៃរថយន្ត ហើយវាក៏ជាបច្ចេកវិទ្យាសម្រាប់អនាគតផងដែរ។ រថយន្តនេះ ត្រូវបានផលិតដោយស្ថាបនិក លោក Stefan Klein ជនជាតិស្លូវ៉ាគី ជាអ្នកបច្ចេកទេសនិងជាសាស្រ្តាចារ្យមេកានិចផលិតឡានហោះ។ប្រភព៖http://sabay

Most Popular

To Top