បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រអាមេរិកថា ប្រទេសចិនកំពុងពង្រីកសមត្ថភាពផ្ទុក និងបាញ់មីស៊ីលនុយក្លេអ៊ែរ

ប្រទេសចិនកំពុងពង្រីកសមត្ថភាពរបស់ខ្លួន លើការផ្ទុក និងបាញ់មីស៊ីលនុយក្លេអ៊ែរ ដោយមានសាងសង់ វាលសម្រាប់ផ្ទុកសម្ភារៈក្រោមដី តាមរយៈរូបភាពផ្កាយរណបពី ខេត្ត ស៊ីនជាំង ភាគខាងលិចប្រទេសចិន ដែលបង្ហាញដោយរបាយការណ៍ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS)។ នេះបើតាមប្រភពព័ត៌មានពី BBC នាថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១។

វាលផ្ទុកសម្ភារៈក្រោមដីថ្មីទី២នេះ ត្រូវបានរាយការណ៍ថាកំពុងសាងសង់នៅភាគខាងលិចប្រទេសចិន ក្នុងរយៈពេល២ខែចុងក្រោយ។ ទីតាំងនេះ អាចផ្ទុកបំពង់ដាក់មីស៊ីល ប្រហែលជា១១០ ដែលជាសម្ភារៈក្រោមដី ប្រើសម្រាប់ផ្ទុក និងបាញ់មីស៊ីល។ FAS បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃច័ន្ទថា ទីតាំងថ្មីនេះនៅ ហាមី (Hami) មានចម្ងាយប្រហែល ៣៨០ គីឡូម៉ែត្រ ភាគពាយព្យ នៃយូមិន (Yumen) ហើយវាកំពុងស្ថិតនៅដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍។

កាលពីខែមុន កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា បំពង់ដាក់មីស៊ីលចំនួន ១២០ ត្រូវបានគេប្រទះឃើញនៅកន្លែងមួយ តំបន់វាលខ្សាច់ ក្នុងទីក្រុង យូមេន (Yumen) ខេត្ត កានស៊ូ។

កាលពីឆ្នាំ ២០២០ មន្ទីរប៉ង់តាហ្គោន បាននិយាយថាប្រទេសចិន ត្រូវបានគេកំណត់ថានឹងបង្កើនការផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទ្វេដងចាប់ពីមូលដ្ឋានទាប។ ព័ត៌មាននេះកើតឡើង ខណៈអាមេរិក និងរុស្ស៊ីរៀបចំសម្រាប់កិច្ចចរចា ស្តីពីការគ្រប់គ្រងអាវុធ រវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Wendy Sherman និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabko ត្រូវបានគេមើលឃើញថា ជាជំហានដំបូងឆ្ពោះទៅរកការស្តារឡើងវិញនូវកិច្ចចរចាជាប់គាំង ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ប៉ុន្តែរហូតមកដល់ពេលនេះភាគីចិនមិនបានចូលរួមក្នុងការចរចាអំពីការគ្រប់គ្រងអាវុធទេ៕ប្រភព៖http://sabay

Most Popular

To Top