ទូរសព្ទនាពេលបច្ចុប្បន្ន បានវិវឌ្ឍកាន់តែឆ្លាត ជាងមុនដោយអាចបំពេញ កិច្ចការជាច្រើន ។ បើពិនិត្យឲ្យម៉ត់ចត់ ទៅរវាងទូរសព្ទ និង មនុស្សមានផ្នែកមួយចំនួនដែលដូចគ្នា ក្នុងនោះរួមមាន ៖
@ ភ្នែកមនុស្ស និង កាមេរ៉ាទូរសព្ទ
ភ្នែកមនុស្សមានសមត្ថភាព ចាប់យករូបភាព និង រក្សារូបភាពទាំងនោះនៅក្នុងខួរក្បាល។ ចំណែកកាមេរ៉ាទូរសព្ទវិញក៏មានដំណើរការដូចគ្នាដោយមាននាទីចាប់យករូបភាព និង រក្សាទុកក្នុងអង្គចងចាំ ។ ចំណុចខុសគ្នាត្រង់ភ្នែកមនុស្ស មានកម្រិតដល់ ៥៧៦ មេហ្គាភីកសែលឯណោះ។
@ ខួរក្បាល និង បន្ទះឈីប
ខួរក្បាលមនុស្សមាននាទីច្រើន យ៉ាងរួមមានចងចាំព័ត៌មាន, រក្សាទុកព័ត៌មាន និង បំពេញប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាជាដើម ។ បើប្រៀបនឹងទូរសព្ទគឺដូចជាបន្ទះឈីបយ៉ាងអ៊ីចឹង ដែលមានផ្ទុកនូវ CPU សម្រាប់ការបំពេញប្រតិបត្តិការ, RAM មាននាទីចងចាំ និង អង្គផ្ទុកទិន្នន័យសម្រាប់ រក្សាទុកព័ត៌មាន។ ប៉ុន្តែខួរក្បាលមនុស្សមានសមត្ថភាពខ្លាំង មិនធម្មតាមានសមត្ថភាព ផ្ទុកព័ត៌មានក្នុងទំហំចន្លោះពី ១ ទៅ ២,៥ TB (1TB = 1000 GB) ៕