បរទេស៖ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក Mark Milley តាមសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា បច្ចេកវិទ្យាស្ទាត់ជំនាញនិងលេចធ្លោរ គឺជាគន្លឹះធ្វើការទប់ស្កាត់រារាំងអ្នកឈ្លានពាន និងយកឈ្នះលើសង្គ្រាមនាពេលអនាគត។
ប្រធានអគ្គសេនាធិការចម្រុះរូបនេះ បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងពិធីតាំងពិព័រណ៍ដែនសមុទ្រ ដែនអាកាស និងអវកាសរបស់ទ័ពជើងទឹកអាមេរិក នៅកំពង់ផែជាតិ National Harbor រដ្ឋម៉ារីលេន សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ។

លោក Mark Milley បានលើកឡើងពីភាពលេចធ្លោរនៃបច្ចេកវិទ្យាថា មានសារៈសំខាន់ក្នុងការទប់ស្កាត់ ឬក៏យកឈ្នះសង្គ្រាម ប្រសិនបើការការពារបរាជ័យ ដែលរួមមានទាំងកម្មវិធីវៃឆ្លាត AI ការវាយប្រហារក្នុងចម្ងាយឆ្ងាយ បច្ចេកវិទ្យាលឿនជាងសម្លេង ប្រព័ន្ធគ្មានមនុស្សបើក បច្ចេកវិទ្យាជីវសាស្ត្រ ការបោះពុម្ព 3-D និងក្រុមហ៊ុនអេឡិកត្រូនិកខ្នាតតូច។

លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “បច្ចេកវិទ្យាទាំងនោះ មាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ គ្មានអ្វីជាអាថ៌កំបាំងពិសេសនោះទេចំពោះពួកវាភាគច្រើន ហើយខ្ញុំសូមលើកឡើងថា ប្រទេសដែលស្ទាត់ជំនាញលើបច្ចេកវិទ្យាទាំងនោះ ទំនងជានឹងមានគុណសម្បត្តិដ៏សំខាន់ និងការសម្រេចចិត្តដ៏ច្បាស់លាស់”៕

