បរទេស៖ ឧស្សាហកម្មរថយន្តកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកង្វះខាតបន្ទះឈីបកុំព្យូរទ័រ ដែលនាំឱ្យមានការកាត់បន្ថយការផលិត ហើយគ្រោងនឹងអូសបន្លាយអស់ជាច្រើនខែទៀត។
យោងតាមសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ បានប្រែក្លាយទៅជាលទ្ធផលដ៏ខ្លាំងក្លា ដែលលើសពីការរំពឹងទុកសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែពួកគេបានព្រមានថា កង្វះឧបករណ៍អេឡិចត្រូ ពាក់កណ្តាលចំឡង បានធ្វើឱ្យផលិតកម្មធ្លាក់ចុះ។
មីក្រូឈីប គឺមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេឡិចត្រូនិករបស់រថយន្តទំនើប ហើយឧបករណ៍មីក្រូឈីបនេះ បានខ្វះខាតតាំងពីចុងឆ្នាំមុនមកម្លេះ។
ស្ថានភាពនេះគឺជាកំហុសរបស់ក្រុមហ៊ុនផលិត ដែលកាត់បន្ថយលើការបញ្ជាទិញ នៅពេលដែលជំងឺរាតត្បាតផ្ទុះឡើង ដូច្នេះអ្នកផលិតបន្ទះឈីបបានផ្លាស់ប្តូរទិន្នផលទៅជាគ្រឿងអេឡិចត្រូនិកប្រើប្រាស់វិញ ដែលកំពុងមើលឃើញតម្រូវការកើនឡើង នៅពេលដែលមនុស្សម្នារវល់ទិញឧបករណ៍ដើម្បីធ្វើការ និងសម្រាកនៅផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា


