បច្ចេកវិទ្យា

ក្រុមហ៊ុន Startup ថ្មីមួយរបស់អាល្លឺម៉ង់ ប្រញា់ប្រញាល់ ចូលទីផ្សារប្រកួត SpaceX

បរទេស៖ ក្រុមហ៊ុនផលិតម៉ាស៊ីនរថយន្តមួយ របស់អាល្លឺម៉ង់ត្រូវបាន CNA នៅថ្ងៃនេះចេញផ្សាយថា កំពុងតែប្រញាប់ប្រញាល់យ៉ាងខ្លាំង ដើម្បីអាចចូលរួមនៅក្នុងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាស្រាវជ្រាវទីអវកាស ជាពិសេសប្រជែងនឹង ក្រុមហ៊ុន SpaceXតែម្តង។

ប្រភពដដែលបានសរសេរទៀតថា តាមរយៈសកម្មភាព អភិវឌ្ឍយ៉ាងលឿនរបស់ខ្លួន នៅពេលនេះក្រុមហ៊ុន កំពុងតែរៀបចំផែនការ ក្នុងការបាញ់បង្ហោះសាកល្បងគ្រាប់រ៉ូកែត ខ្នាតតូចរបស់ខ្លួនមួយ ទៅកាន់ទីអវកាស ដើម្បីបញ្ចូនផ្កាយរណបជាច្រើន គ្រឿងទៅដល់ទីនោះ។

ក្រុមហ៊ុនដែលមានឈ្មោះថា Rocket Factory Augsburg ឬ RFA កាលពីចុងខែកក្កដាកន្លងទៅថ្មីៗនេះ ទើបតែបានបាញ់បញ្ចូនរ៉ូកែត ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា RFA One ជោគជ័យ។

គួរឲ្យដឹងដែរថារ៉ូកែតនេះ ត្រូវបានគេមើលឃើញថា គឺជាការច្របាច់បញ្ចូលគ្នា នៃប្រព័ន្ធដំណើរការដែលកំពុង ប្រើប្រាស់ដោយ SpaceX និងក្រុមហ៊ុនស្រាវជ្រាវអវកាស Blue Origin ផងដែរប៉ុន្តែទោះបីជាយ៉ាងណាក្តី វានៅមិនទាន់អាចពង្រីកទីផ្សារ នៅក្នុងទីផ្សារអ៊ឺរ៉ុបនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top