បច្ចេកវិទ្យា

Audi បង្ហាញរថយន្ត Skysphere EV ពីការផ្លាស់ប្តូរអនាគតថ្មីរបស់ខ្លួន អាចផ្លាស់ប្តូរទំហំ និងចង្កូតអាចបត់បាន

អាល្លឺម៉ង់ ៖ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានបង្ហាញរថយន្តគំនិតថ្មីរបស់ខ្លួនដែលមានឈ្មោះថា Skysphere អាចផ្លាស់ប្តូរទំហំអាស្រ័យលើរបៀបបើកបរ និងមានចង្កូតអាចបត់បែនបាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សម្រាប់ការចេញផ្សាយមួយក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយក្រុមហ៊ុន Volkswagen បានអួតថា Skysphere ជារថយន្តពីរក្នុងមួយ” គឺជារថយន្តស្ព័រដែលមានកម្លាំង ៦២៣ សេះដែលអាចរត់ពីសូន្យដល់ ៦០ ម៉ាយក្នុងមួយម៉ោងក្នុងរយៈពេល ៤ វិនាទី និងស្វ័យប្រវត្តិដំណើរកម្សាន្តដ៏ធំ (GT) កាប៊ីនប្រហែល ១០ អ៊ីញ។

យោងតាម Audi មានន័យថា រថយន្ត Skysphere ត្រូវបានរចនាឡើងដើម្បីធ្វើជាយានយន្តស្វយ័តកម្រិត៤ នៅក្នុងស្ថានភាពផ្លូវ និងចរាចរណ៍ជាក់លាក់អ្នកបើកបរអាចប្រគល់តួនាទីទាំងស្រុងដល់រថយន្ត ហើយមិនចាំបាច់អន្តរាគមន៍ទៀតទេ។ ម៉ូទ័រអេឡិចត្រិចបំពាក់នៅខាងក្រោយរបស់រថយន្តទំនើបមានចម្ងាយប្រហែល ៣១០ ម៉ាយល៍មុនពេលវាត្រូវការសាក។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi លោក Henrik Wenders បាននិយាយនពិព័រណ៍រថយន្ត Monterey ឆ្នាំ ២០២១ កាលពីថ្ងៃអង្គារថា នេះមិនមែនជារថយន្តទេ វាជាឧបករណ៍បទពិសោធន៍” ។យោងតាមការចេញផ្សាយនេះបាននិយាយថា ចង្កូត និងឈ្នាន់រំកិលចូលទៅក្នុងតំបន់ដែលមើលមិនឃើញអារម្មណ៍នៃលំហនៅក្នុងរថយន្តស្ព័របើកឱកាសថ្មីនៃលទ្ធភាពសម្រាប់រថយន្តស្ព័របែបស្ព័រ៕ ដោយ៖លី ភីលីព

Most Popular

To Top