លោក Elon Musk ម្ចាស់ក្រុមហ៊ុន SpaceX ធ្លាប់បានបង្ហាញថាមហាសេដ្ឋីជប៉ុន Yusaku Maezawa នឹងជាអតិថិជនដំបូងរបស់ខ្លួនដែលនឹងធ្វើដំណើរទៅឋានព្រះចន្ទតាមរយៈរ៉ុកកែត Big Falcon Rocket។
មហាសេដ្ឋី Yusaku ចង់ចាប់ផ្ដើមដំណើរកម្សាន្តទៅកាន់លំហអាកាសនេះឲ្យបានលឿនបំផុតត្រឹមឆ្នាំ ២០២៣ និងចង់នាំយកសិល្បករមួយចំនួនទៅជាមួយ ដើម្បីប្រែក្លាយដំណើរកម្សាន្តនេះជាគម្រោងការសិល្បៈមួយដែលមានឈ្មោះថា #dearMoon។
លោក Yusaku វ័យ ៤២ ឆ្នាំ ដែលជាម្ចាស់ហាងលក់សំលៀកបំពាក់អនឡាញដ៏ធំឈ្មោះ Zozotown ត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិ ២,៩ ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ។ លោកបាននិយាយថា បានទិញយកកៅអីអង្គុយលើរ៉ុកកែត BFR ទាំងអស់ និងកំពុងស្វែងរកអ្នកដទៃឲ្យចូលរួមជាមួយក្នុងដំណើរកម្សាន្តមានរយៈពេលមួយសប្ដាហ៍នេះ។
វីដេអូនិយាយពីគម្រោងការ #dearMoon ៖
ទោះយ៉ាងណាលោក Elon Musk មិនបានបង្ហើបថាសេដ្ឋីជប៉ុនរូបនេះ បានចំណាយប្រាក់ប៉ុន្មានលើដំណើរកម្សាន្តអវកាសនេះទេ។ លោក Musk បញ្ជាក់ថាការកក់ប្រាក់ដំណាក់កាលដំបូងរបស់លោក Yusaku គ្រប់គ្រាន់នឹងចំណាយលើការផលិតរ៉ុកកែត BFR បាន៕
ប្រភព៖ http://sabay