អតីតកីឡាករខ្សែប្រយុទ្ធ Roma ដែលទើបតែបានប្រកាសចូលរួម ជាមួយនឹងក្លឹប Inter Milan បានបង្ហាញខ្លួនជាផ្លូវការឲ្យការប្រកួតមិត្តភាពបើករដូវកាលនៅមុនការចុះកុងត្រា ជាផ្លូវការប៉ុន្មានម៉ោង។
ការប្រកួតមិត្តភាពជាមួយនឹង Dynamo Kyiv កីឡាករ Edin Dzeko បែរជាបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលឲ្យ Inter Milan ហើយលើសពីនោះគឺថែមទាំង អាចរកគ្រាប់បាល់បានគ្រាប់ដំបូងជូនក្លឹបទៀតផង។
គួរឲ្យដឹងដែរថាដំណឹងជាផ្លូវការកីឡាករខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយនឹងក្លឹប Inter Milan ពីក្លឹប Roma ក្នុងកុងត្រារយៈពេល២ឆ្នាំរហូតទៅដល់ថ្ងៃទី៣០ខែ មិថុនាឆ្នាំ២០២៣៕ប្រែសម្រួល៖ស៊ុនលី