កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដែលមានប្រាក់រាប់ពាន់លានដុល្លារ លោក Bill Gate បានបង្ហើបថាជោគជ័យដល់សព្វថ្ងៃរបស់គាត់ គឺកើតឡើងដោយសំនួរដ៏មានតម្លៃមួយឃ្លាដែលកំពូលមហាសេដ្ឋីផ្នែកវិនិយោគលោក Warren Buffett ចោទសួរគាត់កាលពីទសវត្សឆ្នាំ ៩០។
សំនួរនោះគឺលោក Warren Buffet សួរថា ”Microsoft ជាក្រុមហ៊ុនតូច ខណៈ IBM គឺធំខ្លាំងណាស់ ហេតុអ្វីអ្នកគិតថាអាចធ្វើល្អជាងពួកគេ ហើយពួកគេមិនអាចផ្ដួលផលិតផលដែល Microsoft ផលិត?” ។
មិនមានអ្វីឆ្លើយតបទៅ Warren Buffet ក្រៅពីយកមកវិភាគ និងពិចារណាយ៉ាងលម្អិត Bill Gate បានរកឃើញពីចំណុចខ្លាំង របស់ Microsoft គឺអាចផលិតប្រព័ន្ធប្រតិបត្តិការ សម្រាប់កុំព្យូទ័រ តាមផ្ទះដែលងាយប្រើ ខណៈ IBM គិតសំខាន់តែអតិថិជន ប្រភេទអាជីវកម្ម និងផលិតផល តម្រូវបច្ចេកទេសច្រើនទើបប្រើបាន ។
ក្នុងសំនួរ និងចម្លើយ នៃកំពូលមហាសេដ្ឋីទាំងពីរ នេះចង់បង្ហាញថា ដើម្បីឲ្យផលិតផល មានអ្នកគាំទ្រច្រើន គឺត្រូវដឹងពីតម្រូវការ ភាពងាយស្រួល និងលទ្ធភាព នៃការចំណាយ របស់អតិថិជន ៕