បរទេស៖តុលាការមួយនៅក្នុងទីក្រុង មូស្គូកាលពីព្រឹកថ្ងៃអង្គារនេះ បានប្រកាសសម្រេចដាក់ពិន័យ ទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជា ៤លានរូបលលុយរុស្សី ឬត្រូវជា៥៤ ៤៤៤ ដុល្លារអាមេរិកក្រោយរកឃើញ សកម្មភាពល្មើលនឹងច្បាប់របស់រុស្សី។
ការដាក់ពិន័យនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលតុលាការ បានរកឃើញថា Google មិនបានធ្វើការលប់ចោលនូវមតិការជាច្រើនដែលត្រូវរងបម្រាម នៅលើបណ្តាញ អ៊ីនធឺណេត។

ទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះក្រុមហ៊ុន Alphabet Inc’s ដែលជាក្រុមហ៊ុនមេរបស់ Google នៅមិនទាន់បានធ្វើសេចក្តីឆ្លើយតបណាមួយចំពោះករណី ដាក់ទោសនេះ នៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
