បច្ចេកវិទ្យា

Elon Musk ចង់ឲ្យរ៉ូបូត Tesla Bots ជំនួសកន្លែងគ្រោះថ្នាក់ ដែលមនុស្សពិបាកធ្វើ

​លោក Elon Musk បានលើកឡើង ពីគោលបំណងដែលក្រុមហ៊ុន រថយន្តអគ្គិសនី Tesla ផលិតឡើងនូវរ៉ូបូតថ្មី សន្លាងមួយដាក់ឈ្មោះថា Tesla Bot គឺដើម្បីចង់ឲ្យមនុស្សយន្តទាំងនោះ អាចធ្វើការជំនួសមនុស្ស ត្រង់កន្លែងពិបាក ឬ កន្លែងគ្រោះថ្នាក់ ។

រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla
​លោកបន្ថែមទៀតថា ទោះបីជាកន្លែងខ្លះក្នុងរោងចក្រផលិតរថយន្តដំណើការស្វ័យប្រវត្តិក៏ដោយ តែនៅត្រូវការជួសជុលឬដំណើការដោយដៃផ្ទាល់ ហើយយើងចង់ឲ្យមនុស្សយន្តទៅជំនួសកន្លែងនោះ ឬអាចហៅវាជា Humanoid ដំបូងបង្អស់របស់ Tesla ។

រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla
​នៅថ្ងៃនេះគឺជា ថ្ងៃ AI’s Day ក្រុមហ៊ុន Tesla បានបញ្ចេញផលិតផលថ្មី Tesla Bots បង្ហាញខ្លួនជាមួយក្រុមវិស្វករ រួមជាមួយលោក Elon Musk ផ្ទាល់នៅលើឆាកតែម្ដង ដើម្បីបង្ហាញប្រាប់ទៅពិភពលោក និងដើម្បីអបអរសាទរថ្ងៃ AI’s Day ផងដែរ។

ក្នុងកម្មវិធីនោះក៏មានប្រកាស បង្ហាញផលិតផលថ្មីៗពីរទៀតដូចជា បន្ទះឈីប Dojo និង Supercomputer ព្រមទាំងបង្ហើបពីគម្រោង​ ធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា “Full self-driving” ដែលមានបំពាក់លើរថយន្ត Tesla ថែមទៀតផង។

​ជាការពិតណាស់បច្ចុប្បន្ន មនុស្សយន្ត ឬរ៉ូបូត បានចូលទៅជំនួសមនុស្សត្រង់កន្លែងខ្លះក្នុងរោងចក្រ ទាំងទៅលើវិស័យការងារផលិតគ្រឿងអេឡិចត្រូនិច Computing, AI និង robotics ជាដើម៕

Most Popular

To Top