ប៉េកាំង ៖ រដ្ឋាភិបាលចិន បានធ្វើការវិនិយោគ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដ៏សំខាន់បំផុតចំនួន២ របស់ប្រទេសគឺ ByteDance ជាក្រុមហ៊ុនចិន ដែលជាម្ចាស់កម្មវិធីវីដេអូខ្លីទូទាំង ពិភពលោក TikTok និង Weibo រីឯកំណែរបស់ Twitter របស់ប្រទេសចិន ក្នុងគោលបំណងមួយពង្រឹង ឥទ្ធិពលរបស់ខ្លួនលើវិស័យបច្ចេកវិទ្យា រីកចម្រើនរបស់ប្រទេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នេះបើយោងតាមកំណត់ត្រា រដ្ឋាភិបាលសាធារណៈនិងវេទិកាព័ត៌មានសាជីវកម្ម Qichacha ថា កាលខែមេសា ByteDance បានលក់ភាគហ៊ុន ១ភាគរយនៅក្នុងក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ចិន គឺBeijing ByteDance Technology Co.,ទៅឲ្យបច្ចេកវិទ្យ WangTouZhongWen (Beijing) ជាក្រុមហ៊ុនគាំទ្រដោយរដ្ឋ ។
បើយោង តាមកំណត់ត្រា របស់រដ្ឋាភិបាល និងទិន្នន័យQichacha ថា WangTouZhongWen ជាកម្មសិទ្ធិ របស់អង្គភាពរដ្ឋចិន ចំនួន៣ដែលមួយក្នុងចំណោមនោះត្រូវ បានភ្ជាប់ ទៅនឹងមូលនិធិគាំទ្រ ដោយរដ្ឋបាល Cyberspace នៃប្រទេសចិន ដែលជាអ្នកឃ្លាំមើលអ៊ីនធើណេត របស់ប្រទេសនេះ។ ព័ត៌មាន និងគេហទំព័រ បច្ចេកវិទ្យារបស់អាមេរិក បានរាយការណ៍មុននេះថា Bytedance ក៏បានផ្តល់កៅអី ក្រុមប្រឹក្សាភិបាលដល់មន្រ្តី រដ្ឋាភិបាលចិនផងដែរជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ។
អ្នកនាំពាក្យ ByteDance បានបដិសេធមិនឆ្លើយសំណួរ អំពីការវិនិយោគនិង កៅអីក្រុមប្រឹក្សាភិបាលទេ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ចិនមិនមាន TikTok ដែលប្រតិបត្តិការនៅ ក្រៅប្រទេសចិនទេ។ ផ្ទុយទៅវិញក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ទាក់ទងទៅនឹងវេទិកាវីដេអូ និងព័ត៌មានទីផ្សារ នៅប្រទេសចិនរបស់ ByteDance និងទទួលបានអាជ្ញាប័ណ្ណខ្លះ ដែលពួកគេត្រូវការ ដើម្បីដំណើរ ការក្រោមច្បាប់ក្នុងស្រុក។ TikTok ជាភាសាចិន មានឈ្មោះថាDouyin ចំណែកByteDance ក៏ជាម្ចាស់កម្មវិធីព័ត៌មានចិន Toutiao ផងដែរ ៕ដោយ៖លី ភីលីព