បច្ចេកវិទ្យា

Facebook ៖ខ្លួនកំពុងជួយកាត់បន្ថយភាព ស្ទាក់ស្ទើរ ចាក់វ៉ាក់សាំងមេរោគ COVID-19

វ៉ាស៊ីនតោន៖ក្រុមហ៊ុន Facebook និយាយថា វ៉ាក់សាំងកំពុងធ្លាក់ចុះនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតហើយជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការច្រោះព័ត៌មានមិនពិត និងផ្សព្វផ្សាយព័ត៌មាន ដែលមានសិទ្ធិអំណាចសម្រាប់ជួយដល់និន្នាការ នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងការចេញផ្សាយរបាយការណ៍តម្លាភាពប្រចាំត្រីមាសរបស់ខ្លួន Facebook បាននិយាយថា ទិន្នន័យចុងក្រោយបង្ហាញពីការស្ទាក់ស្ទើរនៃការចាក់វ៉ាក់សាំងបានធ្លាក់ចុះ ៥០ ភាគរយក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិកដោយមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប្រទេសដទៃទៀត។ ព័ត៌មាននេះកើតឡើងមួយខែ បន្ទាប់ពីការបែកធ្លាយជាសាធារណៈរវាង Facebook និងសេតវិមាន បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានអះអាងថា Facebook កំពុងសម្លាប់មនុស្ស ដោយធ្វើឲ្យព័ត៌មានខុសអំពីវ៉ាក់សាំងរីករាលដាល។

Facebook បានបន្តថា ខ្លួនបានលុបខ្លឹមសារប្រហែល ២០ លានបំណែកចេញការព្រមានរាប់លានទៀត និងបានបិទគណនីចំនួន ៣.០០០ ដោយសាររំលោភគោលនយោបាយរបស់ខ្លួនលើព័ត៌មានមិនពិតរបស់ COVID-19 ខណៈពេលជាមួយគ្នានេះបានភ្ជាប់អ្នកប្រើប្រាស់ជាមួយប្រភពព័ត៌មានដែលអាចទុកចិត្តបាន។

អនុប្រធាន Facebook លោក Guy Rosen បានប្រាប់អ្នកយកព័ត៌មានថា យើងផ្តោតលើលទ្ធផលដែលយើងជឿជាក់ថា ជាវិធីត្រឹមត្រូវដើម្បីវាយតម្លៃលទ្ធផលចុងក្រោយ ។ ឧទាហរណ៍សម្រាប់ប្រជាជន នៅសហរដ្ឋអាមេរិកនៅលើ Facebook ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងបានធ្លាក់ចុះ ៥០ ភាគរយហើយយើងក៏បានឃើញដូចគ្នាដែរថា ការវាយតម្លៃវ៉ាក់សាំងកើនឡើងទូទាំងពិភពលោក ទិន្នន័យនេះ បានមកពីការស្ទង់មតិយូរអង្វែងរបស់អ្នកប្រើប្រាស់ Facebook បានធ្វើឡើងជាមួយសាកលវិទ្យាល័យ Carnegie Mellon និងសាកលវិទ្យាល័យ Maryland ៕

Most Popular

To Top