បច្ចេកវិទ្យា

រុស្ស៊ី អាចនឹងចុះកិច្ចព្រមព្រៀង ជាមួយតួកគី ក្នុងការផ្គត់ផ្គង់ ប្រព័ន្ធស្ទាក់ មីស៊ីល S-400

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា Rosoboronexport sជាអ្នកនំា ចេញអាវុធគ្រប់គ្រងដោយរដ្ឋនៃប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនអាចនឹងចុះកិច្ចសន្យា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាកិច្ចសន្យាថ្មីមួយជាប្រទេសតួកគី ទៅលើការផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ជាច្រើនគ្រឿងដែលមានឈ្មោះថា S-400 ។

លោក Alexander Mikheev អគ្គនាយក Rosoboronexport បានលើកឡើងនៅក្នុងវេទិកាបច្ចេកវិទ្យាយោធាអន្តរជាតិ ថា “យោធាឆ្នាំ២០២១” ដោយមិនមានអ្វីលម្អិតនៃកិច្ចសន្យានោះទេ ។“ការពិគ្រោះយោបល់គ្នាកំពុងតែបន្ត។ ខ្ញុំជឿជាក់ថា ពួកគេបានឈានដល់ដំណាក់កាលចុងក្រោយ” ។

គួររំលឹកថា រុស្ស៊ី និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងរបស់ពួកគេលើប្រព័ន្ធ S-400 នៅក្នុងឆ្នាំ២០១៧ ហើយតួកគី បានទទួលលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០១៩ ។

តួកគីគឺជារដ្ឋសមាជិកដំបូងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់(NATO) ដែលបានទិញប្រព័ន្ធ S-400 ដែលនាំឱ្យមានការមិនពេញចិត្តនៅផ្នែកខ្លះសម្រាប់សហរដ្ឋអាមេរិក។

ក្រុងវ៉ាស៊ីនតោន បានអះអាងថា អាវុធរុស្ស៊ី នឹងមិនត្រូវគ្នានឹងប្រព័ន្ធ NATO ឡើយ ហើយអាចនឹងប្រមូលព័ត៌មានយោធាសម្ងាត់សម្រាប់ក្រុងម៉ូស្គូ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top