បច្ចេកវិទ្យា

តេឡេស្កុប អវកាស ចាប់យក Einstein Ring ដ៏អស្ចារ្យមានចម្ងាយ ៣,៤ ពាន់លានឆ្នាំ ពន្លឺពីផែនដី

អាមេរិក៖តេឡេស្កុបអវកាស Hubble រកឃើញវត្ថុអវកាស ដែលមានចំណុចភ្លឺចំនួន ៦ ដែលត្រូវបានគេស្គាល់ថា ជា Einstein Ring មានចម្ងាយ ៣,៤ ពាន់លានឆ្នាំពន្លឺពីផែនដីរបស់យើង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការបង្ហាញលោហធាតុនេះត្រូវបាន គេស្គាល់ជាផ្លូវការថា ជាតេឡេស្កុបទំនាញផែនដីកើតឡើងនៅពេលវាល ទំនាញពីវត្ថុដ៏ធំមួយនៅក្នុងអវកាសធ្វើឲ្យអវកាសវិលវល់ និងបញ្ច្រាស់ពន្លឺពីវត្ថុឆ្ងាយនៅពីក្រោយវា។ បន្ទាប់មកវានឹង ចេញជាលំនាំមូលភ្នែកគោ ឬ“Einstein Ring” វាត្រូវបានព្យាករណ៍ដោយរូបវិទូល្បីលោក Albert Einstein ក្នុងឆ្នាំ ១៩១៥ ។

រូបភាពបង្ហាញពីចំណុចពន្លឺចំនួន ៦ ប្រមូលផ្តុំគ្នា នៅចំកណ្តាលដែល៤កន្លែងបង្កើត ជារង្វង់ជុំវិញគូកណ្តាល។ ទោះយ៉ាងណាការបង្កើតនេះមានតែកាឡាក់ស៊ី២ និងរលកពន្លឺចម្ងាយ ឆ្ងាយតែមួយត្រូវបានពង្រីក នៅពេលវាឆ្លងកាត់ វាលទំនាញរបស់កាឡាក់ស៊ី។

រលកពន្លឺត្រូវបានគេស្គាល់ថា 2M1310-1714 ស្ថិតនៅឆ្ងាយពីផែនដី ជាងកាឡាក់ស៊ី ចំណែករលកពន្លឺនេះជាស្នូលភ្លឺបំផុត នៃកាឡាក់ស៊ីសកម្ម ហើយពន្លឺដ៏ខ្លាំងក្លារបស់វាត្រូវបានបង្កើតឡើង ដោយថាមពលដែលមិនគួរឲ្យជឿ ដែលបញ្ចេញដោយឧស្ម័នធ្លាក់ឆ្ពោះទៅរកប្រហោងខ្មៅដ៏ធំនៅកណ្តាលរបស់វា៕
ដោយ៖លី ភីលីព

Most Popular

To Top