ចិន បានក្លាយជាប្រទេសដំបូងគេលើលោក ដែលមានអ្នកប្រើប្រាស់ អ៊ីនធឺណេត (online user) លើសពីចំនួន ១ពាន់លាននាក់ នេះបើយោងទៅតាមរបាយការណ៍ពី មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតប្រទេសចិន។
នៅចុងខែមិថុនានេះ ប្រទេសចិនមានអ្នកប្រើអ៊ីនធឺណិត ១,០១ ពាន់លាននាក់ កើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអត្រាប្រើប្រាស់អ៊ីនធឺណិតកើនឡើងដល់ ៧១,៦%។

កំណើនដ៏ច្រើននេះ បណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ត្បិតមនុស្សត្រូវស្នាក់នៅក្នុងផ្ទះ រក្សាគម្លាតសង្គម ធ្វើឱ្យពួកគេចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន។
ក្នុងនោះគេឃើញមាន ផ្អែកលើពាណិជ្ជកម្មអនឡាញ កើនឡើង ៨% ដល់ចំនួន ៨១២លាននាក់ រីឯការទូទាត់តាមទូរសព្ទ ដូចជា Alipay និង WeChat Pay ក៏កើនឡើងប្រហាក់ប្រហែល ៨៧២លាននាក់ ផងដែរ។

ចំណែកឯសេវាកម្សាន្តលើអ៊ីនធឺណិត ដូចជា Douyin និង TikTok មានការកើនឡើង ៦% សរុបអ្នកប្រើ មានចំនួនដល់ទៅ ៩៤៣លានអ្នក ឯណោះ (គិតតែអ្នកប្រើនៅប្រទេសចិន)៕
ប្រភព៖ http://sabay
