ក្រោយ Tim Cook ឡើងកាន់តំណែងជា CEO នៅ Apple បានរយៈពេល ១០ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១១ មក ក្រុមហ៊ុនបានផ្ដល់រង្វាន់ជាភាគហ៊ុនដល់លោកប្រមាណ ៥លានហ៊ុន ឬស្មើទឹកប្រាក់ ៧៥២លានដុល្លារ (ក្នុង១ហ៊ុនតម្លៃ ១៤៨-១៥០ដុល្លារ) កាលពីចុងខែសីហាកន្លងទៅ។
ប្រាក់រង្វាន់នេះ CEO ដែលមានវ័យ ៦០ឆ្នាំខាងលើ បានលក់វាភ្លាមៗ ទទួលបានទឹកប្រាក់ ៧៥២លានដុល្លារ និងបានចំណាយប្រមាណ ១០លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ថែមទៀតផង។

គេអាចដឹងថា តាំងពី Tim Cook ធ្វើជា CEO Apple អស់រយៈពេល ១០ឆ្នាំ លោកមានស្នាដៃមិនធម្មតា ត្បិតបានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនឡើងថ្លៃជាងមុន ១០ដង និងបានឡើងថ្លៃខ្ពស់បំផុតក្នុងកំណត់ត្រា ដល់ទៅ ១ភាគហ៊ុន តម្លៃ ១៥១,១២ដុល្លារ និងតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន ប្រមាណ ២,៥ទ្រីលានដុល្លារ មានតម្លៃខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់លើលោក។
គួរបញ្ជាក់ថា Tim Cook មានប្រាក់បៀរវត្សប្រមាណ ១៤,៧ លានដុល្លារក្នុងមួយ ឆ្នាំកាលពី ឆ្នាំ២០២០ ដោយមិនគិតពីចំណូលពីភាគហ៊ុន។ លោកត្រូវបានគេព្យាករណ៍ថា មានទ្រព្យសម្បតិ្តប្រមាណ ១,២ពាន់លានដុល្លារ ដែលជាមហាសេដ្ឋីផ្លូវការមួយរូបផងដែរ៕
ប្រភព៖http://sabay
